ម្ចាស់ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូមួយកន្លែងកំពុងផ្គើននិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឬមួយមន្ត្រីប្រចាំតំបន់អសមត្តភាពក្នុងការបង្ក្រាបវគ្គ១

 


ក្រោយពីរអង្គភាពយើងទទួលបានព័ត៌មានយើង បានទទួលការជូនដំណឹងពីប្រជាពលរដ្ឋ ទីតាំងល្បែងស៊ីសង ក្រុមការងារយើងបានចុះដល់ទីតាំងឃើញថាទីតាំងហាងកាហ្វេ ក្នុងសង្កាត់ វាំងចាស់ក្រុងឧត្តុងម៉ែមានជ័យខេត្តកំពង់ស្ពឺ បានពិនិត្យឃើញថាពិតជាមានបើកលេងពិតប្រាកដមែន។

លោក ជុន សូឃូន អធិការក្រុងឧត្តុងម៉ែមានជ័យ ក្នុងនាមជាមន្ត្រីប្រចាំតំបន់តើគួរតែចុះបង្ក្រាប ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូកំពុងតែបើកផ្គើននិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនេះឬមួយក៏យ៉ាងណា ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ បន្ទាប់ពីអង្គភាពសារព័ត៌មានយើងខលទៅ លោកអធិការ លោកអធិការបានប្រាប់អង្គភាពយើងថានឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យធ្វើការបង្ក្រាប តែមិនបានប៉ុន្មាននាទីផង ម្ចាស់ទីតាំងនោះបែបជាមានលេខទូរស័ព្ទ ក្រុងការងារយើងខលមកទំនាក់ទំនងទៅវិញ ដើម្បីធ្វើការសម្រួលគ្នាដោយជាថ្នូរដើម្បីបិទព័ត៌មាននេះអាចបញ្ជាក់បានថា លោក ជុន សូឃូន អធិការក្រុងឧត្តុងម៉ែមានជ័យនិងទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូស្គាល់គ្នា តែយ៉ាងណាក្តីអង្គភាពយើងសង្ខឹមថា អធិការធ្វើការបង្ក្រាប។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិញ តើឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺចាត់វិធានការយ៉ាងណាវិញទីតាំងល្បែងស៊ីសងខាងលើ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







Powered by Blogger.