លោកជំទាវ ជា ហឹ្វង អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ណែនាំពីនីតិវិធីសវនកម្មផ្ទៃក្នុង និងការងារគ្រប់គ្រងហិរញ្ញវត្ថុ
(បន្ទាយមានជ័យ) នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានការឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលតាមគម្រោងកម្មវិធី(PB) បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ណែនាំពីនីតិវិធីសវនកម្មផ្ទៃក្នុង និងការងារគ្រប់គ្រងហិរញ្ញវត្ថុ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជា ហឹ្វង អគ្គនាយករដ្ឋបាល និងកិច្ចការទូទៅក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីលោកស្រី ចាន់ សាមុឺឌី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកិច្ចការនារី លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ និងលោកលោកស្រីបណ្តាក្រសួង មន្ទីរ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងខេត្ត៩ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ធ្វើនៅសាងប្រជុំសណ្ឋាគារណាសា។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖វគ្គបណ្ដាលថ្ងៃនេះមានសិក្ខាកម្មចូលរួមចំនួន ៤១នាក់ ដែលមកពីក្រសួងមន្ទីរ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងខេត្ត៩ រួមមាន ខេត្តបន្ទាយមានជ័យ,សៀមរាប,កំពង់ធំ,ព្រះវិហារ,កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង,ប៉ៃលិន និងខេត្តកំពង់ចាម។
លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តបានបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ឱកាសជូនមន្ត្រីទទួលបាននូវបទពិសោធន៍ និងជំនាញពីការងារហិរញ្ញវត្ថុមួយថ្មីទៀតឆ្លើយតបទៅនឹងតម្រូវការនៃសកម្មភាពស្នូលរបស់ដំណាក់កាលនៃការអនុវត្តថវិកាកម្មវិធីពេញលេញ។
ថ្លែងនៅក្នុងឱកាសនោះលោកជំទាវ ជា ហឹ្វង បាទមានប្រសាសន៍លើកឡើងថា៖ ដោយយោងតាមរបាយការណ៍នៃការចុះធ្វើអធិការកិច្ច និងសវនកម្ម របស់អង្គភាពមានសមត្ថកិច្ចកន្លងមកយើងសង្កេតឃើញថាការអនុវត្តនីតិវិធីចំណាយ និងការរៀបចំឯកសារគាំទ្រក្នុងការទូទាត់ពិតជានៅមានចំណុចខ្វះខាត ដែលតម្រូវឲ្យក្រសួង ជាពិសេសនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានឈ្មោះឈ្មោលរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីទាំងថ្នាក់ក្រសួង និងមន្ទីរ ក្នុងនោះជាអាទិ៍យើងនឹងបានឆ្លងកាត់នីតិវិធីគ្រប់ជំហាននៃវត្តថវិការដ្ឋទូទៅ (ការរៀបចំផែនការការអនុវត្តជាក់ស្ដែងនិងការរៀបចំឯកសារទូទាត់) ឲ្យកាន់តែមានលក្ខណៈជំនាញវិជ្ជាជីវៈ។
លោកជំទាវ បានសង្ឃឹមនឹងជឿជាក់ថា៖សិក្ខាកាមនិងបានយល់កាន់តែច្បាស់អំពីនិយមន័យភាពចាំបាច់កម្មវត្ថុគោលបំណងនិងសារៈប្រយោជន៍ពីប្រធានបទនៃវគ្គបណ្ដុះបណ្ដាលថ្ងៃនេះ"នីតិវិធីសាវនកម្មផ្ទៃក្នុងនិងការងារគ្រប់គ្រងហិរញ្ញវត្ថុ"ដែលយើងទាំងអស់គ្នាត្រូវខិតខំត្រង់ត្រាប់ស្ដាប់ការបកស្រាយរបស់គ្រូរទេះនាពេលខ្លីខាងមុខនេះដោយសកម្មសាកសួរបន្ថែមដើម្បីទទួលបានការយល់ដឹងទូលាយ ស៊ីជម្រៅ និងច្បាស់លាស់នីតិវិធីសាវនកម្មផ្ទៃក្នុងនិងការងារគ្រប់គ្រងហិរញ្ញវត្ថុដែលយើងទាំងអស់គ្នាត្រូវខិតខំត្រង់ត្រាប់ស្ដាប់ការបកស្រាយរបស់គ្រូរទេះនាពេលខ្លីខាងមុខនេះដោយសកម្មសាកសួរបន្ថែមដើម្បីទទួលបានការយល់ដឹងទូលាយស៊ីជម្រៅនិងច្បាស់លាស់៕
Post a Comment