បន្លែខ្ញុំ ជាអាហាររបស់អ្នក»ផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ១ ផលិតផល១

 


(ចុងសប្តាហ៍) ជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ៗរបស់គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច

(បន្ទាយមានជ័យ) ក្រោមការដឹកនាំរបស់ ឯកឧត្ត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ១ ផលិតផល១(ចុងសប្តាហ៍)បាននឹងកំពុងបន្តសកម្មភាពផ្គត់ផ្គង់ និងបំពេញតម្រូវការសន្តិសុខស្បៀង ដោយផ្តោតលើ ការរុញច្រានលើកកម្ពស់កសិផល និងផលិតផលក្នុងខេត្ត ឲ្យឈានចូលក្នុងទីផ្សារ ដើម្បីសម្រេចបាននូវទិសដៅ «ជំនួយផ្នត់គំនិតពីកសិករ ឲ្យក្លាយជាអាជីវករ » ស្របតាមទ្រឹស្តី «បន្លែខ្ញុំ ជាអាហាររបស់អ្នក» ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ លោកសាស្រ្តចារ្យ ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចុះពិនិត្យការលក់ដូររបស់បងប្អូនអាជីវករ ក៏ដូចជាកងកម្លាំង នៅផ្សារសហគមន៍ផលិតផលខ្មែរ(ចុងសប្តាហ៍) នៅទីតាំងចំណុចខាងកើត កែងសួនមានជ័យ(វេទិកាខេត្ត) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


គួររំលឹកផងដែរថា៖ ផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ១ ផលិតផល១ គឺមានជញ្ជីងយុត្តិធម៌ ត្រូវបានមន្ត្រីនៃមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ បានធ្វើការផ្តល់ជូនលោកសាស្រ្តចារ្យ ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សម្រាប់ដាក់នៅផ្សារសហគមន៍ផលិតផលខ្មែរ(ចុងសប្តាហ៍) ដើម្បីផ្ទៀងផ្ទាត់ការលក់ដូរមិនអោយខ្វះគីឡូ ជូនបងប្អូនដែលមកទិញមានការទុកចិត្តនៅផ្សារសហគមន៍មួយនេះ។

ជាមួយគ្នានោះ លោកសាស្រ្តចារ្យ ដុំ វណ្ណឌី បានមានមតិលើកឡើងថា៖ ក្រោមគោលនយោបាយឈ្នឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរពីបងប្អូនគ្រប់កាលៈទេសៈ និងដោយមានការចង្អុលបង្ហាញពីក្រសួងពាណិជ្ជកម្មផងនោះ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច បានរៀបចំផ្សារសហគមន៍ផលិតផលខ្មែរ(ចុងសប្តាហ៍) បាននឹងកំពុងបន្តសកម្មភាពផ្គត់ផ្គង់ និងបំពេញតម្រូវការសន្តិសុខស្បៀង ដោយផ្តោតលើ ការរុញច្រានលើកកម្ពស់កសិផល និងផលិតផលក្នុងខេត្ត អោយឈានចូលក្នុងទីផ្សារ ដើម្បីសម្រេចបាននូវទិសដៅ «ជំនួយផ្នត់គំនិតពីកសិករអោយក្លាយជាអាជីវករ » ស្របតាមទ្រឹស្តី «បន្លែខ្ញុំ ជាអាហាររបស់អ្នក»៕
















Powered by Blogger.