តើលោកអធិការខណ្ឌពោធិ៍សែនជ័យចាត់វិធានការយ៉ាងណាវិញចំពោះទីតាំងល្បែងស៊ីសងមួយនេះវគ្គ១

 


រាជធានីភ្នំពេញទីតាំងល្បែងស៊ីសងមួយកន្លែង ស្ថិតនៅចំណុចស្រះទឹក ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកទទួលភ្ញៀវជាធម្មតាដោយមិនរំខានដែលសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច។

លោកអធិការខណ្ឌពោធិ៍សែនជ័យចាត់វិធានការយ៉ាងណាវិញចំពោះទីតាំងល្បែងស៊ីសងខាងលើនេះឬក៏ទុកបណ្ដោយឱ្យរីកដូចផ្សិតបន្តទៅទៀត។

គោលនយោបាយភូមិសង្កាត់មានសមត្ថភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃអាចអនុវត្តនៅលើទឹកដីខណ្ឌពោធិ៍សែនជ័យបានដែរឬទេ?

បើយោងតាមរូបភាពដែលក្រុមការងារអ្នកសារព័ត៌មានយើងប្រមាញ់បានគឺបញ្ជាក់យ៉ាងច្បាស់ថាទីតាំងកន្លែងមួយនេះពិតជាដុះស្លែពិតៗមែនហើយ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តាចាត់វិធានការចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ





Powered by Blogger.