តើក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ចាត់វិធានការអន្តរាគមន៍ដែលឬទេចំពោះសំណង់ខុសច្បាប់ នៅសង្កាត់អន្លង់ចិន ? វគ្គ៣
ខេត្តកណ្តាល: សំណង់ខុសច្បាប់មួយកន្លែងកំពុងស្ថិតនៅសង្កាត់អន្លង់ចិនក្រុងតាខ្មៅខេត្តកណ្ដាល ធ្វើឱ្យភ្ញាក់ផ្អើលដ៏សង្គមនិងបណ្ដាញ facebook បន្ទាប់ពីមន្ត្រីមូលដ្ឋានចុះហាមឃាត់ តែនៅតែបន្តសាងសង់ដដែល។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកណ្ដាល ក្នុងនាមជាមន្ត្រីជំនាញដែលបម្រើការងារជូនប្រជាពលរដ្ឋ គួរតែចាត់វិធានការយ៉ាងណាក្នុងការទប់ស្កាត់ ឬមួយក៏ទុកបណ្ដោយឱ្យរីកដូចផ្សិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។
តើលោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចាត់វិធានការយ៉ាងណាក្នុងនាមឯកឧត្តមជាខណ:មេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ? តើលោកអភិបាលមានសមត្ថភាពក្នុងការគ្រប់គ្រងទីតាំងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងដែរឬទេ ។
ការសាងសង់សំណង់រឹងរំលោភលើដីទន្លេមួយកន្លែងនេះអាចបញ្ជាក់បានថាបុគ្គលម្នាក់នោះ ពិតជាមានឥទ្ធិពលមិនធម្មតាទើបអាចសាងសង់សំណង់រឹង ខុសច្បាប់ដែលចំណាយប្រាក់ម៉ឺនម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំណែកអ្នកម៉ៅការសាងសង់សំណង់មួយកន្លែងនេះទោះបីអង្គភាពអ្នកសារព័ត៌មាននិងស្ថាប័នពាក់ព័ន្ធចុះទៅយ៉ាងណាក៏ដោយក៏នៅបន្តការសាងសង់យ៉ាងរលូន តើពួកក្រុមជាងសំណង់និងមេការសាងសង់ទាំងនោះ មានទោសដែរឬទេពីបទរួមគំនិតបំផ្លាញធនធានធម្មជាតិ ប៉ះពាល់ដល់ស្ថាប័នរ៉ែនិងថាមពល ប៉ះពាល់ដឹងគ្រោះធម្មជាតិទឹកជំនន់ និងស្ថាប័នផ្សេងទៀតដែលអង្គភាពអ្នកសារព័ត៌មានយើងនិងបញ្ចេញជាបន្តបន្ទាប់។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម សាយសំអាល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំដែនដី នគររូបនីយកម្មនិង សំណង់ មេត្តាអន្តរាគមន៍ចំពោះបុគ្គលដែលធ្វើសំណង់ខុសច្បាប់រំលោភលើទន្លេដែលស្ថិតនៅក្នុងសង្កាត់អន្លង់ចិន ដែលជាកត្តាប៉ះពាល់ជាច្រើនទាក់ទិនទៅនឹងគ្រោះធម្មជាតិ។
ដោយឡែកការអនុវត្តច្បាប់របស់មន្ត្រីជំនាញមួយចំនួនតូច ធ្វើការឆក់ល្វែង កំពុងសម្ដែងឆាកល្ខោនក្រៅឆាក ដូចពាក្យចាស់លោកពោលថាអ្នកថានៅតែថាអ្នកធ្វើនៅតែធ្វើ ក្នុងនាមជាមន្ត្រីដែលបម្រើការងារសាធារណៈជូនប្រជាពលរដ្ឋធ្វើការឆក់លវែងបែបនេះតើស្ថាប័ននិងក្រសួងពាក់ព័ន្ធយល់យ៉ាងណាវិញ។
បើយោងតាមរបាយការណ៍នៅតុកាហ្វេ បាននិយាយតៗគ្នាថាបច្ចុប្បន្នភាពបុគ្គលម្នាក់នោះគឺជាអ្នកមានឥទ្ធិពលម្នាក់ដែលបម្រើការងារនៅខេត្តព្រៃវែង មានអំណាចធំមិនតូច រហូតពាក់សុទ្ធតែផ្កាយ នៅលើស្មា ដែលជាកត្តាដែលធ្វើឲ្យមន្ត្រីជំនាញមួយចំនួនតូច មិនអាចអនុវត្តតាមមូលដ្ឋានគ្រឹះនៃច្បាប់ ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តែយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធមេត្តាចាត់វិធានការទប់ស្កាត់ នៅក្នុងករណីខាងលើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់មានស្តង់ដាពីរ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងដីស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment