សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មមន្ត្រីមួយរូបដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ
រាជធានីភ្នំពេញ ៖ មុននេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះមន្ត្រីមួយរូបដែលបានពាក់ស្បែកជើង ចូលក្នុងព្រះវិហារដែ លជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនឹងរៀបចំឋានៈ និងប្រាក់បៀវត្សឡើងវិញពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ ។
មិនបង្អស់យូរឡើយ ! តាមរយៈបណ្តាញទំនាក់ទំនង Facebook នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយបញ្ជាក់ថា ៖« ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ ។ »
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្ស
ឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ ៕
Post a Comment