លោក យឹម សំណាង អញ្ជើញក្នុងពិធីផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ "គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង"ជូនដល់សិស្សានុសិស្សរៀនសាលារៀនសុវណ្ណភូមិទី៨

 


(បន្ទាយមានជ័យ) បញ្ហាដែលកំពុងប្រឈមនឹងក្តៅគគុកត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តចាត់ការនីតិវិធីច្បាប់ក្នុងនោះគឺបញ្ហា"គ្រឿងញៀន ច្បាប់ចរាចរណ៍ ការជួញដូរមនុស្ស និងក្មេងទំនើង" ដោយឡែករដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ "គ្រឿងញៀន ច្បាប់ចរាចរណ៍ ការជួញដូរមនុស្ស និងក្មេងទំនើង"ជូនដល់សិស្សានុសិស្សសាលារៀនសុវណ្ណភូមិទី៨ សរុបប្រមាណជាង៥៨៤នាក់/ស្រី៣៣៧នាក់ ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន និងលោក អភិបាលរងក្រុង កងកម្លាំងមន្ទីរជំនាញពាក់ព័ន្ធ កិច្ចប្រជុំផ្សព្វផ្សាយអប់រំធ្វើនៅបរិវេណសាលារៀនសុវណ្ណភូមិទី៨ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។


ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ទស្សនៈ(០ និង ៩)កូនត្រូវចាំថា បើកូនអោយតម្លៃ និងលើកកិត្តយស អ្នកដទៃ គេក៏អោយតម្លៃនិងលើកកិត្តយសដល់កូនដែរ ។អ្វីៗមិនចាំបាច់ជាតិក្រោយទេ ផលល្អ និងអាក្រក់កើតភ្លាមៗចំពោះមុខកូន។ ទង្វើល្អកើតចេញពីរូបកូនៗនិងសកម្មភាពរបស់កូន ។ អំពើល្អនិង អំពើអាក្រក់វាអត់វង្វេងម្ចាស់ទេ។


លោក អភិបាលរងខេត្តបានបន្តថា៖ គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលេីបញ្ហាគ្រឿងញៀន ព្រមទាំងបានដាក់ចេញនូវវិធានការនានា បង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។ 


លោក យឹម សំណាង ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមជាយុវជន និងជាទំពាំងស្នងឫស្សី ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ដោយផ្តេីមចេញពីយេីងទាំងអស់គ្នា។ ជាពិសេសក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យេីង ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា៕














Powered by Blogger.