វគ្គតម្រង់ទិសស្ដីពី"ប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមាននិងនាំពាក្យ"ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីភាពបើកវគ្គតម្រង់ទិសស្ដីពី"ប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមាននិងនាំពាក្យ"ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី អភិបាលរងខេត្ត អ្នកពាក្យរបស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៤ ធ្វើនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍រាយការណ៍អំពីស្ថានភាពទូទៅក្នុងខេត្តបន្ទាយមានជ័យ និងបានធ្វើការសំណូមពរដល់លោក លោកស្រី ជាសិកម្មទាំងអស់សូមយកចិត្តទុកដាក់។អស់ស្មារតីខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។ជាពិសេសតាមរយៈនៃវគ្គតម្រង់ទិសថ្ងៃនេះឯកឧត្តម បានសង្ឃឹមជឿជាក់ថា គ្រប់អង្គភាពទាំងអស់ និងទទួលបាននូវចំណេះដឹង មេរៀន បទពិសោធន៍ដ៏ល្អៗសម្រាប់យកទៅអនុវត្តក្នុងការគ្រប់គ្រងព័ត៌មាន និងនាំពាក្យមានប្រសិទ្ធភាពខ្ពស់។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍លើកឡើងថា៖ វគ្គតម្រង់ទិសស្ដីពី"ប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមាន និងនាំពាក្យ"គឺទាមទារឱ្យយើងឈ្លាសវៃ និងឆាប់រហ័ស។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ១,យើងត្រូវយល់ដឹងពីតួនាទីនិងភារកិច្ចក្នុងនោះការផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។២,កិច្ចការងារស្នូលប្រតិកម្ម(បន្សាប) ប្រតិកម្មចំពោះព័ត៌មានក្លែងក្លាយដែលមានលក្ខណៈញុះញង់និងបំភ្លៃការពិត។៣,កិច្ចការងារស្នូល បុរេសកម្ម ការប្រើប្រាស់គេហទំព័ររបស់ស្ថាប័នឲ្យមានប្រសិទ្ធភាព៕













Powered by Blogger.