ខេត្ត មណ្ឌលគីរី ក្រុមអ្នកសារព័ត៌មានចំនួន៣អង្គភាព ចុះប្រមាញ់បទល្មើស ដឹកជញ្ជូនឈើ នៅស្រុកកែវសីមា បែបជាត្រូវ សមត្ថកិច្ច ឃាត់ខ្លួនដោយមិនដឹងមូលហេតុ វគ្គ១


ព័ត៌មានបឋម: អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន ហៅសួរនាំ នាល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ ។

មានឈ្មោះ ទី១ សន សារ៉ាត់ ជាចាងហ្វាង www.whitehorse-news.com

ទី២ ឈ្មោះ អេងសាន ជានិពន្ធនាយក www.whitehorse-news.com

ទី៣ ឈ្មោះ ឆេង បូព្រឹក ជាអ្នកយកព័ត៌មាន www.whitehorse-news.com

ទី៤ ឈ្មោះ រុំ សាន ជាអ្នកយកព័ត៌មាន www ccn–daly.com







បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាពប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

អង្គភាពអ្នកសារព័ត៌មានយើងសូមសរសើរដោយស្មោះចំពោះការខំប្រឹងប្រែងរបស់សមត្ថកិច្ចប្រចាំតំបន់ក្រោយពីទទួលសេចក្តីរាយការណ៍បឋមរបស់ប្រជាពលរដ្ឋភ្លាមបែរជាអនុវត្តចាប់ឃាត់ខ្លួនអ្នកសារព័ត៌មានតែម្ដង។

តែអ្វីដែលជាចម្ងល់របស់ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង តើប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើយកទៅធ្វើផ្ទះទាំងយប់ សុំហេតុសមផលដែរឬទេ?

អង្គភាពអ្នកសារព័ត៌មានយើងចុះប្រមាញ់ជាបន្តបន្ទាប់បានថតយករូបភាពដែលបញ្ជាក់ពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យបែរជាត្រូវមន្ត្រីប្រចាំតំបន់ឃាត់ខ្លួនទៅវិញ តើទង្វើនេះគិតយ៉ាងមិចទៅវិញ អាចទទួលបានដែរឬទេ?ដូចម្ដេចទៅដែលហៅថាសារព័ត៌មាន។




តើសមហេតុផលទេដែលប្រជាពលរដ្ឋដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទាំងយប់យកទៅធ្វើផ្ទះ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែង ឬក៏ត្រូវថ្នាំសណ្ដំរបស់នាយឈ្មួញដឹកឈើអស់ទៅហើយបានជាទុកបណ្ដោយឲ្យមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យបែរជាមិនបង្ក្រាបបែរជាមកចាប់អ្នកសារព័ត៌មានទៅវិញ។

ចម្លើយទាំងនេះមានតែលោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីទេដែលអាចបកស្រាយរឿងនេះបាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនេត្រភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណីចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់មានប្រុសចំនួន៦នាក់និងស្រី២នាក់ដោយក្តីអនុគ្រោះ។

បើយោង តាមសេចក្តីរាយការណ៍បឋមបច្ចុប្បន្នអ្នកសារព័ត៌មានចំនួន៨ នាក់ត្រូវ

បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនិតិវិធី ។

អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាបើកការស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទនៅខេត្តមណ្ឌលគិរីដោយក្តីអនុគ្រោះ។


បើយោងតាមរូបភាពដែលក្រុមការងារអ្នកសារព័ត៌មានយើងប្រមាញ់បានគឺអាចបញ្ជាក់បានថាមន្ត្រីប្រចាំតំបន់នៃស្រុកកែវសីមា កំពុងឃុបឃិតគ្នាជាប្រព័ន្ធចាប់អ្នកសារព័ត៌មានក្នុងន័យបំបាក់ស្មារតីដើម្បីឱ្យឈ្មួញប្រព្រឹត្តបទល្មើសតាមតែទំនើងចិត្ត។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.