បុរសពោះម៉ាយមានបន្ទុកកូន៤នាក់ទទួលបានអំណោយពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងស្រុកមង្គលបូរី



(បនបន្ទាយមានជ័យ) សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ រួមជាមួយសាខាកាកបាទក្រហមខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយផ្ទាល់ពីលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត បានដឹកនាំក្រុមការងារយកនូវសម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅផ្តល់ជូនដល់បុរសពោះម៉ាយឈ្មោះ ញិប នឿន អាយុ៤១ មានបន្ទប់កូន៤នាក់ ប្រុស៣ ស្រី១ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤។


នៅក្នុងឱកាសនោះលោកជំទាវ ជ័យ ណារី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសារសួរសុខទុក្ខពីសំណាក់លោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ជូនគ្រួសារដែលកំពុងជួបនៅបញ្ហាខ្វះខាតចំពោះមុខ។


លោកជំទាវ បានធ្វើការលើកទឹកចិត្តដល់គាត់ត្រូវខិតខំប្រឹងប្រែងរស់នៅ មិនត្រូវអស់សង្ឃឹម ក្នុងជីវិតនោះទេ ។ ជាពិសេសត្រូវថែទាំសុខភាពប្រកបដោយអនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់ស្អាតជាប្រចាំ។ម្យ៉ាងវិញទៀតសម្រាប់គ្រឿងឧបភោគ បរិភោគនិងថវិកាទាំងនេះ គ្រាន់តែជួយសម្រាល់ដល់ជីវភាពរស់នៅជូនបានតែមួយរយៈពេលតែប៉ុណ្ណោះ។


ជាមួយគ្នានោះលោកជំទាវ ព្រមទាំងក្រុមការងារក៏បាននាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគ នឹងថវិកា៦២ ម៉ឺនរៀលជូនដល់ គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី៕














Powered by Blogger.