ហេតុអ្វីបានជាជនជាតិចិន ម្នាក់នេះ ជាប់គុក៣០ឆ្នាំ តែជនជាតិវៀតណាម បីនាក់វិញ វត្ថុតាងពេញដៃ តើត្រូវផ្ដន្ទាទោសយ៉ាងណា វគ្គ១៩
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្ដន្ទាទោសលើបុរសជនជាតិចិនម្នាក់ឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៦០ឆ្នាំ ដាក់ពន្ធនាគារចំនួន ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាប់ចោទរូបនេះ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័នឹងករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសារធាតុគីមីផ្សំជាង ១០០គីឡូក្រាម។
សមត្ថកិច្ចដកវត្ថុតាង សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់ ៤គីឡូក្រាម និង៦៨៤ក្រាម, សារធាតុគីមីផ្សំ (Acetone) ទម្ងន់ ៣គីឡូក្រាម, សារធាតុគីមី(Ethanol)ទម្ងន់ ៤០គីឡូក្រាម, សារធាតុមិនច្បាស់ទម្ងន់ ៥៣គីឡូក្រាម និង៤២៨ក្រាម, ជញ្ជីងតូចធំចំនួន ៥គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួនទៀត៕
អធិការដ្ឋាននគរបាលស្រុកកៀនស្វាយសូមគោរពរាយការណ៍ថ្ងៃពុធ ១០ ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវថ្ងៃទី១២ ខែ១២ ឆ្នាំ២០២៣
ស្ដីពី ករណី រក្សាទុក ផលិតនិងកែច្នៃ ដោយខុសច្បាប់នូវសាធាតុញៀន លាក់កំបាំង វត្ថុតាងនិងបំផ្លាញវត្ថុតាង
កើតហេតុ នៅថ្ងៃទី ១២.០៧.២០២៣ វេលាម៉ោង ១៦.៥០នាទី
–ចំណុច ផ្ទះលេខD 11 ស្ថិតភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
– ជនសង្ស័យៈ ០៣ នាក់ប្រុសឃាត់ខ្លួន ១- ឈ្មោះ យឿង ជីបាវ(Duong chi Bao) ភេទប្រុសអាយុ២១ ឆ្នាំ មិនពិត មានទីលំនៅ ក្រុង យុងតាវ
២- ឈ្មោះ ជឿង ហ្វាងទិ(Truong Hoang tri) ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិត មានទីលំនៅ ក្រុងយុងតាវ មាន សារធាតុញៀន (ឃាត់ខ្លួន)
៣- ឈ្មោះ ហ្វរ ថធៀន(Vo Tho Thien)
ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅក្រុង ហូជីម៉ិញ (ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន៖
១/ថ្នាំម៉ាក KETAMINE ចំនួន២១ប្រអប់ ក្នុង មួយប្រអប់មានចំនួន ២៥ដប(៥២៥ដប)
២/ថង់វ៉ិចខ្ចប់គ្រឿងញៀន និងសម្ភារប្រើប្រាស់ មួយចំនួន
៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
៤/ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន ០៣កញ្ចប់
៥/ម៉ាស៊ីនអ៊ុតថង់ចំនួន ០១ គ្រឿង
៦/ម៉ាស៊ីនក្រឡកថ្នាំចំនួន ០៣ គ្រឿង
៧/អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ឡាយ វណ្ណស៊្រុន លេខ០១០៨៨០៣៨១ ចំនួន០១ច្បាប់
៨/អត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាម
inn: TROUNG HOANG TRI លេខ០៧៧២០១០០៣៥៣៤ ចំនួន០១
៩/អត្តសញ្ញណប័ណ្ណសញ្ជាតិ វៀតណាម ឈ្មោះ DUON Chi BAO លេខ០៧៧២០១០០៦៤២០ ចំនួន០១ច្បាប់
១០/កាតVISAពណ៍បៃតងចំនួន០១សន្លឹក (Sacombank)និងកាតACB(JCB)ពណ័ ខៀវចំនួន០១សន្លឹក
១១/ទូរសព្ទ័ដៃម៉ាក់ IPhone 14 Pro Max ពណ័ស ចំនួន ០១ គ្រឿង
១២/អត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាម ឈ្មោះ KHOV MINH HUNG ចំនួន០១ សន្លឹក និងអត្តសញ្ញណប័ណ្ណសញ្ជាតិវៀតណាម
inn: KHOV MINH HUNG
១៣/លិខិតឆ្លងដែនកម្ពុជាឈ្មោះ sok sodany ភេទស្រី អាយុ ២៩ឆ្នាំ ចំនួន០១ ច្បាប់។
សភាពនៃរឿងហេតុ នៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថានៅ ចំណុចផ្ទះលេខD11មានសកម្មភាពជនអន្តោ ប្រវេស្ត(វៀតណាម)បើកល្បែងតាមអនឡាញ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទទួលពត៍មានបាន ភ្លាម
កម្លាំងការិយាលយ័ខេត្ត សហការណ៍ជាមួយ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកនិងប៉ុស្តិនគរបាលភូមិធំ ក្រោមការ ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
និង មានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តកណ្តាល
ដឹកនាំដោយលោក ឧ/ត្រី ឡាក់ ម៉េង ធី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ
លោក ឧ/ត្រី តុប សុវណ្ណ ស្នងការរង ទទួល ផែនអន្តោប្រវេសន៍
និងលោក វ/ឯក ពុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុក្រោយឆែកឆេររួច សមត្ថកិច្ចបានយក ជនសង្ស័យមកសួរនាំនៅផ្នែកប្រឆាំង គ្រឿងញៀនស្រុកកៀនស្វាយ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ ៣- ឈ្មោះ ហ្វ រ ថធៀន (Vo tho thien ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត មិនទីលំនៅក្រុង ហូជីម៉ិញ បានសារភាព ថា ពេលសមត្ថកិច្ចទៅដល់ ខ្លួនបានយក ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ ទំ ងន់ប្រហែល ១០០០ក្រាម(១គីឡូក្រាម)
ចាក់ចោលទៅក្នុងបង្គន់ ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបាន អនុវត្តន៍តាមនីតិវិធី។ សូមអរគុណ សូមគោរពលា/វ ឯក ព្រុំ សំណាង
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសតិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរឿងករណីឧក្រិដ្ឋជនជនជាតិវៀតណាមបីនាក់ផលិតចែកចាយ ជួញដូរគ្រឿងញៀននៅស្រុកកៀនស្វាយដោយក្តី អនុគ្រោះ ។
និងសូមឲ្យឯកឧត្តមអ្នកនាំពាក្យក្រសួងមហាផ្ទៃមេត្តាជួយឆ្លើយបំភ្លឺក្នុងករណីមន្ត្រីដែលឃុបឃិតគ្នាជាប្រព័ន្ធ បំបាត់វត្ថុតាងបង្កើតអំពើពុករលួយ នៅក្នុងករណីខាងលើដោយក្តីអនុគ្រោះថាតើបុគ្គលទាំងអស់នោះត្រូវមានទោសយ៉ាងណា។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនកំពុងដាក់ការសង្ស័យថាជនជាតិវៀតណាមចំនួន 3 នាក់នេះត្រូវបានដោះលែងឲ្យនៅក្រៅសំណាញ់ច្បាប់រួចទៅហើយតើពិតដែរឬទេ ? យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលខំប្រឹងប្រែងបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ អរគុណសន្តិភាព។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment