ទីតាំងសង្វៀន ជល់មាន់🐓 និងអាប៉ាង 🎲ដល់ធំមួយកន្លែង កំពុងអង្រុនបេះដួង មន្ត្រីប្រចាំតំបន់វគ្គ១

 


ខេត្តកំពង់ធំ : ទីតាំងសង្វៀន ជល់មាន់🐓 និងអាប៉ាង 🎲ដល់ធំមួយកន្លែង ស្ថិតនៅត្រង់ចំណុចឆ្លងស្ពាននិយាយនិន ក្នុងភូមិគីគតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងអង្រុនបេះដួង មន្ត្រីប្រចាំតំបន់ ទោះបីអង្គភាពសារព័ត៌មានខំផ្សាយយ៉ាងណា ក៏នៅរក្សាភាពស្ងៀមស្ងាត់។ 

មានម្ចាស់ភាគហ៊ុន សង្វៀន🐓🎲 ទី១ ឈ្មោះ លោកគ្រូ ឈាន់ បំរើការងារ និង មានតួនាទី ជា នាយកសាលារៀន អូសោម ពិតជាគំរូគួរលើសទឹកចិត្ត ជូន១០០ពិន្ទុ

👉ទី២ ឈ្មោះ លោក អាង ម្ចាស់ផ្សារ ភពអំបិល ជាម្ចាស់ភាគហ៊ុនធំៗ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅទីនោះ សូមសរសើៗ អាចក្រុមញៀនល្បែងអផ្សុកទើបនាំគ្នាបង្កើតល្បែងប្រជាប្រិយ៍នេះឡើង ដើម្បីអបអេសារទររដូវឆ្នាំខ្មែរនាពេលខាងនោះ ។ 

ទីតាំងបនល្បែងស៊ីសងខាងលើនេះ បើកដំណើរការយ៉ាងរលូននិង អាណាធិបតេយ្យ ចំណែកមន្ត្រី ប្រចាំតំបន់ កំពុងបំពេញភារកិច្ចដ៏សំខាន់ ដើម្បីធ្វើរបាយការណ៍ជូនដំណឹងទៅថ្នាក់ដឹកនាំ ។

លោកឧត្តមសេនីយ៍ទោម៉ែនលីស្នងការនគរបាលខេត្តកំពង់ធំ ចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទ?

ដែលទុក្ខបណ្ដែតបណ្ដោយឱ្យល្បែងជល់មាន់និងអាប៉ោងលេងយ៉ាងអាណាធិបតេយ្យ កើននិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោនិងចាត់វិធានការចុះបង្ក្រាបចំពោះក្រុមញៀនល្បែងទាំងនោះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ។ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Powered by Blogger.