តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំវគ្គ៥


សកម្មភាព នៅក្នុងក្លឹប ហ្គាឡាក់ស៊ី 142 ដែលក្រុមការងារ អង្គភាពសារព័ត៌មានទទួលបាន នៅថ្ងៃទី១៧ខែ វិច្ឆិកាឆ្នាំ២០២៣ 









អង្គភាពអ្នកសារព័ត៌មានយើងសូមលើកយកវីដេអូដែលមន្ត្រីជំនាញថតនៅក្នុងពេលចុះបំពេញបេសកកម្មនៅថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2023 ដូចតទៅ។








មន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកស្នងការរងបានដឹកនាំបេសកកម្មពិសេសនៅថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2023 ចុះត្រួតពិនិត្យផ្ទាល់ក្នុងករណីអង្គភាពអ្នកសារព័ត៌មានជាច្រើនផ្សព្វផ្សាយពាក់ព័ន្ធពីបញ្ហាក្លឹប galaxy 142 ដែលជាកន្លែងចែកចាយគ្រឿងញៀននិងប្រព្រឹត្តបទល្មើសជាអាទិ៍។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាក្រសួងមហាផ្ទៃនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីក្រោមឱវាទដែលធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។


កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ នៅក្រុងសំពៅពូន ខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោកស្រី វា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។




ការបង្ក្រាបនេះធ្វើឡើងកាលពី១២៖៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើស ជួញដូរ សម្រួលចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការរួមមាន៖ ឈ្មោះ ងន សឹង ភេទប្រុស ជនជាតិខ្មែរ (មេខ្លោង ម្ចាស់ទីតាំង), ឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ពេជ្រ ប៉ូស្រ៊ូ ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងឈ្មោះ ហេង សុខដា ភេទស្រី ជនជាតិខ្មែរ (មេការ)។ 

ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀនរួមមាន៖ ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់(ប្រុស), ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។ 

ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕

អង្គភាពអ្នកសារព័ត៌មានយើង សូមគោរពដល់ឯកឧត្តមអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃសូមជួយបកស្រាយទាក់ទិនទៅនឹងមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋធ្វើការឆក់ល្វែងបង្កើតបទល្មើសតើមាន ទោសទណ្ឌយ៉ាងណាវិញ ? ហើយមន្ត្រីដែលធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ តើត្រូវចាត់វិធានការយ៉ាងណា ? 


បើយោងតាមរបាយការណ៍របស់លោកស្នងការរងនគរបាលខេត្តកណ្ដាលបានចុះធ្វើបេសកកម្មពិសេសត្រួតពិនិត្យនៅកន្លែងថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2023 ដែលអង្គភាពអ្នកសារព័ត៌មានយើងបានរៀបរាប់ខាងលើអាចបញ្ជាក់យ៉ាងច្បាស់ថាតើរបាយការណ៍នោះ គឺជារបាយការណ៍ ឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបិទបាំងរឿងពិត បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានផ្សព្វផ្សាយរឿងពិតបង្វែរជាសាច់រឿង នឹងធ្វើការចោទប្រកាន់មកលើអង្គភាពអ្នកសារព័ត៌មាន។

តែយ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចុះបង្ក្រាបទីតាំងក្លឹប galaxy 142 ដែលជាកន្លែងប្រព្រឹត្តបទល្មើសសេពថ្នាំញៀន ហើយអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា និងចាត់វិធានការចំពោះបុគ្គលនៅពីក្រោយខ្នងមកដល់ទាទោសតាមច្បាប់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។ដោយនាគរាជ



Powered by Blogger.