សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មមន្ត្រី មួយរូប ជាឧត្តមសេនីយ៍ត្រីដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ វត្តរកា ស្រុកស្ទឹងត្រង់

 


សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះមន្ត្រីមួយរូបដែលបានពាក់ស្បែកជើង ចូលក្នុងព្រះវិហារដែលជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនឹងរៀបចំឋានៈ និងប្រាក់បៀវត្សឡើងវិញពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ ។


មិនបង្អស់យូរឡើយ ! តាមរយៈបណ្តាញទំនាក់ទំនង Facebook នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយបញ្ជាក់ថា ៖« ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ ។ »


សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្ស

ឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ ៕

តើជោគវាសនារបស់លោកឧត្តមសេនីយ៍ត្រីជាធារិទ្ធស្នងការរងនគរបាលខេត្តកំពង់ចាមនិងទៅជាយ៉ាងណា បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញទំនាក់ទំនងសង្គមតាមប្រព័ន្ធ facebook ទាក់ទិនទៅនឹងរឿងលោកឧត្តមសេនីយ៍ត្រីពាក់ស្បែកជើងចូលវត្តរកាស្រុកស្ទឹងត្រង់ខេត្តព្រះវិហារ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។





Powered by Blogger.