ទីតាំងផលិតបារី ដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បើកដំណើរការបានយ៉ាងរលូន ខណៈមហាជនបានលើកឡើងថា ទីតាំងនោះ បានបន្លំផលិតបារីផ្សេងៗ ដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ"វគ្គ១

 


ខេត្តតាកែវ៖ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា ទីតាំងផលិតបារីមួយកន្លែងស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹងសង្ស័យផលិតបារីគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ

ប្រភពបែកធ្លាយបានឲ្យដឹងទៀតថា ទីតាំងមួយកន្លែងនោះបានកំពុងមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ។



បទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ ដោយមិនមានឯកសារបញ្ជាក់ច្បាស់លាស់ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។

ចំពោះបារីដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ព្រមទាំងមានសន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុតនោះ កំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិត

ខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គឺមិនមានមន្រ្តី ឬជំនាញណាចុះមកធ្វើការពិនិត្យ ឬអន្តាគមន៍នោះទេ ពោលគឺបណ្តែតបណ្តោយឲ្យការផលិតបារីមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ ពោល គឺដំណើរការបានយ៉ាងរលូន។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។

លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ ដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ នេះផង។





បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយ បានឃើញសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ លេខ៦៣/២៤កបវ/តកសូមគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ កម្មវត្ថុ៖ សូមគោរពជូនរបាយការណ៍ស្តីពីការចុះត្រួតពិនិត្យក្រុមហ៊ុន អិលខេហ្សេត ហួរ សេន ធាន (ខេមបូឌា) ថីប៊ែកខូ ឯ.ក (ផលិតបារី) ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

 យោង ៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ ។សេចក្តីដូចបានគោរពជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាប ឯកឧត្តម អភិបាល មេត្តាជ្រាបថា៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ខ្ញុំបាទបានដឹកនាំមន្ត្រីអធិការ កិច្ចការងារដើម្បីចុះទៅក្រុមហ៊ុន អិលខេហ្សេត ហួរ សេន ធាន (ខេមបូឌា) ថីប៊ែកខូ ឯ.ក (ផលិតបារី) ដែលមាន អាស័យដ្ឋានស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានពិនិត្យឃើញថា ក្រុមហ៊ុនបើកអាជីវកម្មដោយ មានលិខិតអនុញ្ញាតពីមន្ទីរជំនាញ ត្រឹមត្រូវ ក្នុងនោះមានឯកសារដូចជា៖

១.សេចក្តីប្រកាសបើកសហគ្រាសរបស់មន្ទីរកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ: ខេត្ត

២.ប័ណ្ណប៉ាតង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៣. វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម

៤.វិញ្ញបនបត្រ័បង្កើត ឬ ចុះបញ្ជីសិប្បកម្ម របស់មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍

៥.វិញ្ញាបនបត្រ័អនុញ្ញាតិដំណើរ របស់មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍

៦. លិខិតអនុញ្ញាតដំណើរ របស់មន្ទីរបរិស្ថានខេត្ត ។

ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាបថាចាប់តាំងពីក្រុមហ៊ុន អិលខេហ្សេត ហួរ សេន ធាន (ខេមបូឌា)ថីប៊ែកខូ ឯ.ក បើដំណើរការនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានព្យាយាម អនុវត្តតាម ច្បាប់ និងមិនដែលមានវិវាទការងារ ឬ កូដកម្ម បាតុកម្ម សោះឡើយ ។

 (សូមជូនភ្ជាប់នូវឯកសារបើកសហគ្រាសរបស់ក្រុមហ៊ុន)

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាល មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។ សូម ឯកឧត្តមអភិបាល មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ៕

ថ្ងៃសុក ២ខែកាលឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ធ្វើនៅតាកែវ ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៤ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តហត្ថលេខានិងត្រា បឹង វិរិយា។



អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់បន្ថែមផងដែរថារាល់ការបើកសហគ្រាសក្រុមហ៊ុននីមួយៗតែងតែមានច្បាប់តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងកំពុងតែយកមកនិយាយនេះ គឺក្រុមហ៊ុនមួយនេះកំពុងតែបញ្ចេញសកម្មភាពផលិតបារីដែលមានផ្លាកយីហោផ្សេងយកមកធ្វើជាទីផ្សារ ក្នុងការចែកចាយនិងបញ្ជូនទៅប្រទេសជិតខាង។

យ៉ាងណាមិញប្រសិនបើក្រុមហ៊ុនមានច្បាប់ទម្លាប់ត្រឹមត្រូវគួរតែបញ្ចេញឯកសារឯកសារពាក់ព័ន្ធនិងបកស្រាយជាសាធារណៈដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយការស្នើសុំឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យគឺជារឿងល្អសម្រាប់ម្ចាស់ក្រុមហ៊ុននិងមិនមានអ្វីដែលត្រូវខូចខាតនោះឡើយ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ

Powered by Blogger.