លោក យឹម សំណាង អញ្ជើញក្នុងពិធីផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ "គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង"ជូនសិស្សានុសិស្សនៃវិទ្យាល័យស្វាយចេក



(បន្ទាយមានជ័យ) សុំឆ្លើយថាទេចំពោះគ្រឿងញៀន សិស្សានុសិស្សប្រមាណជាង១៤៤៩នាក់ នៃវិទ្យាល័យស្វាយចេក ឃុំរលួស ស្រុកស្វាយចេក ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីផ្សព្វផ្សាយ អប់រំ ណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ "គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង""ជូន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។


ក្នុងពិធីផ្សព្វផ្សាយអប់រំនាឱកាសនោះផងដែរគណៈអធិបតីក៏បានឲ្យដែលបានសិស្សានុសិស្សចូលរួមនិងបានលើកឡើងនូវសំណួរជាច្រើន ដើម្បីឲ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញបានឡើងធ្វើការបកស្រាយពីបញ្ហាគ្រឿងញៀនផងដែរ។


លោក យឹម សំណាង អភអភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលេីបញ្ហាគ្រឿងញៀន ព្រមទាំងបានដាក់ចេញនូវវិធានការនានា បង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។ 


លោកបន្តថា៖ ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សីត្រូវចូលរួមឱ្យបានផុសផុល នូវយុទ្ធនាការលុបបំបាត់ការ ជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានដោយផ្តេីមចេញពីយេីងទាំងអស់គ្នា។ ជាពិសេសក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យេីង ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះក្នុងនាមយើងជាសិស្សានុសិស្ស យើងត្រូវជៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍ គាត់បានយល់ជ្រាប និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជួញដូរនិងចរាចរណ៍គ្រឿងញៀន និងគោរពច្បាប់ចរាចរឱ្យបានគ្រប់ៗគ្នា៕















Powered by Blogger.