តើមន្ត្រីដែលពាក់ព័ន្ធបំបិទវត្ថុតាង សំណុំរឿងគ្រឿងញៀន ជនជាតិវៀតណាមទាំងបីនាក់ដែលផលិត ជួញដូរនោះ មានទោសយ៉ាងណា សូមក្រសួងមហាផ្ទៃជួយ ពន្យល់ផង ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ វគ្គ១៨
សំណុំរឿង គ្រឿងញៀន ដែលសមត្ថកិច្ចស្រុកកៀនស្វាយ សហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្ត ចុះបង្ក្រាបទីតាំង ផលិតនិងជួញដូរ ផលិតគ្រឿងញៀននៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១រុក្ខវិថីនាងនួន គ្រិះស្ថាន១១D កៀនស្វាយខេត្តកណ្តាល ។
ឧក្រិដ្ធជនជនជាតិវៀតណាមផលិតគ្រឿងញៀននិងជួញដូរមានស្ថានទម្ងន់ទោស បែរជាតុលាការកាត់ក្តី ពីបទបំផ្លាញសារធាតុញៀននិងប្រើប្រាស់ទៅវិញ ដោយឡែក មន្ត្រីមួយចំនួនតូច រួមគំនិតគ្នាបំបិទវត្ថុតាង បន្ទាប់ពីលោកព្រំសំណាង អធិការស្រុកកៀនស្វាយ ធ្វើរបាយការណ៍សម្ងាត់ ត្រូវបានបែកធ្លាយ ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងដាក់ការសង្ស័យថា: ឧក្រិដ្ឋជនជនជាតិវៀតណាមដែលផលិតចែកចាយគ្រឿងញៀននៅស្រុកកៀនស្វាយ ត្រូវបានដោះលែងឲ្យនៅក្រៅសំណាញ់ច្បាប់ តែគួរឱ្យស្ដាយអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់លោក ឯម និមលប្រធានមន្ទីរពន្ធនាគារខេត្តកណ្ដាលបានដោយសារតែអង្គភាពអ្នកសារព័ត៌មានយើងមិនមានលេខទូរស័ព្ទរបស់លោក។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរព តើមន្ត្រីដែលឃុបឃិតគ្នាបំផ្លាញវត្ថុតាងទាំងនោះ សាកសមជាមន្ត្រីដែលបំរើប្រជាពលរដ្ឋឬទេ? ឯកឧត្តមជាទីគោរព ទាក់ទិនទៅនិងករណីនេះ ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ និងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច របស់ក្រសួងមហាផ្ទៃ នៅក្នុងចំនុចនេះអង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំដល់ឯកឧត្តមអ្នកនាំពាក្យក្រសួងមហាផ្ទៃមេត្តាជួយពន្យល់ដោយក្តីអនុគ្រោះ ។
មន្ត្រីដែលឃុបឃិតគ្នាជាប្រព័ន្ធ តាំងពីថ្នាក់ស្រុក ដល់ថ្នាក់ខេត្ត រួមទាំងមន្ត្រីនៃប្រព័ន្ធតុលាការ រៀបចំក្លែងឯកសារ ខុសបែរជាត្រូវ សប្រែជាខ្មៅ សុំណំរឿងកក្រើកមេឃ រំជួញដី ផលិត ជួញដូរ ប្រែទៅជា ប្រើប្រាស់ទៅវិញ នេះឬដែលគេហៅថា តុលាការ កាត់ក្តី ដែលជាកន្លែងផ្តល់យុត្តិធម៌ដល់សង្គមជាតិ?
តើពេលដែលអ្នកចូលកាន់តំណែងអ្នកបានស្បថស្បែ អ្វីខ្លះនៅមុខព្រះអង្គដង្កា មុននិងចូលតំណែងបម្រើប្រជាពលរដ្ឋ? អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment