ករណីឡានផ្លាកលេខ នប 2.0393 នៅតែរក្សាភាពស្ងៀមស្ងាត់ សូមអោយ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ ជួយបកស្រាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ នៃការអនុវត្តច្បាប់ ០០៦ វគ្គ៨


ករណីរន្ធត់ : ២១ថ្ងៃនៃករណីគ្រោះថ្នាក់ចរាចរណ៍ ដល់រន្ធត់កើតឡើងនៅស្រុកកៀនស្វាយខេត្តកណ្ដាលដែលបណ្ដាលឲ្យមន្ត្រីចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត និងនារីក្មេងខ្ចីអនិកជនចំនួនពីរនាក់ទៀតរបួសធ្ងន់ ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់។


ទាក់ទិនទៅនឹងម្ចាស់រថយន្ត ពាក់ផ្លាកលេខនប)ដែលគេស្គាល់ឈ្មោះថាប៉ា ចន្ទវិសាលជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ ដែលធ្លាប់មានរឿងអាស្រូវបុកមនុស្សស្លាប់នាឆ្នាំកន្លងមកបើយោងតាមដីការបស់តុលាការខេត្តកណ្ដាល នៅពេលនេះ ហាក់នៅរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ ទូទាំងប្រទេស មិនយល់ ពីការអនុវត្តច្បាប់ ដែលបានចែង នៃស្ថាប័នពាក់ព័ន្ធ ។

រឿងចាស់មិនទាន់ចប់ត្រឡប់មករឿងថ្មីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដដែល តែនៅតែរក្សាភាពស្ងៀមស្ងាត់ ជាបន្ត មន្ត្រីជាមួយចំនួន ខ្លះគាត់បាននិយាយថាពិតជាសូមសរសើរដោយស្មោះចំពោះលោកអធិការរងស្រុកកៀនស្វាយ ជិះផ្លាកលេខ គ្មានលិខិតអនុញ្ញាត រថយន្តអត់បង់ពន្ធបង្កើនបទល្មើសក្នុងនាមជាមន្ត្រី ចំណែកក្រសួងមហាផ្ទៃនៅតែរក្សាភាពស្ងប់ស្ងៀម ដោយមិនបានបង្ហាញនិងចាត់វិធានការណាមួយចំពោះលោកប៉ាចន្ទវិសាល ដែលជាម្ចាស់រថយន្តនោះ ។


បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ 2024 ហ្នឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ លោកប៉ា ចន្ទវិសាលអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយមិនអាចរួចផុតពីសំណាញ់ច្បាប់បាននោះទេ តែមិនដឹងមកពីហេតុអ្វី សូម្បីតែមន្ត្រី អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ដែលល្បី បកស្រាយ សំនួរ ជូនប្រជាពលរដ្ឋ អោយបានយល់ដឹងពីមូលដ្ឋានគ្រិស្ដ នៃ ហាក់បីដូចជាមើលរំលង នៅក្នុងករណីនេះ ដោយការគោរព ដ៏ខ្ពង់ខ្ពស់ក្នុងនាមខ្ញុំបាទ ជាចាងហ្វាង នៃគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មិនមានការយល់ពីច្បាប់ ចង់សួរសំនួរខ្លះៗ ដើម្បីទុកជាបទពិសោធន៍ក្នុងការនិពន្ធអត្ថបទផ្សព្វផ្សាយព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងបន្ថែម តើច្បាប់បង្កើតមកដើម្បីអ្វី? តើច្បាប់អាចអនុវត្តទៅលើមន្ត្រីដែលប្រព្រឹត្តបទល្មើសដែរឬទេ?

ករណីទាំងពីរខាងលើនេះសមល្មមនិងក្រសួងមហាផ្ទៃចាត់វិធានការណាមួយចំពោះលោកអធិការរងស្រុកកៀនស្វាយ ដើម្បីពង្រីកនិងពង្រឹងមូលដ្ឋានច្បាប់ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានប្រសាសន៍នៅក្នុងពេលថ្មីៗនេះ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសទៅទៀតនោះគឺអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ សូមមេត្តាជួយបកស្រាយចំពោះករណីខាងលើកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា .........

អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ សង្ឃឹមថាក្រសួងមហាផ្ទៃនិងជួយបកស្រាយចម្ងល់ខាងលើដើម្បីឲ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានជ្រាបជាព័ត៌មាន និងស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលកំពុងតែអនុវត្តច្បាប់។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ក្រុមការងារអ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននោះទេដោយសារមិនមានលេខទូរស័ព្ទ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយសែនសិលិ ចន្ថាណាខារាត




Powered by Blogger.