REMlX កំពុងបើកលេងចាក់ភ្នាល់ល្បែងស៊ីសង ហ្គេមបាញ់ត្រីខ្នាតធំ យ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌចំការមនវគ្គ១
(ភ្នំពេញ)÷តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា មានការលួចបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតធំនៅទីតាំងខាងលើអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំង និងថតយករូបភាពល្បែងហ្គេមបាញ់ត្រីខ្នាតធំ ឈ្មោះ REMlX កំពុងបើកលេងចាក់ភ្នាល់ល្បែងស៊ីសងយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌចំការមនម្ចាស់ទីតាំងខាងលើប្រហែលជាមានខ្នងបង្អែករឹងមាំហើយ ទើបធ្វើអ្វីៗតាមអំពើចិត្ត។
លោក វរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រី ខ្នាតធំនេះឬមួយយ៉ាងណា? ឬមួយកន្លែងនេះ ប៉ះលើខ្សែធំហួសពីសមត្តភាពរបស់ខ្លួនទើបមិនហ៊ានបង្ក្រាប តែយ៉ាងណាមិញបើយើងគិតពីគោលនយោបាយ ភូមិសង្គាត់មានសុវត្ថិភាព ទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ លោកអធិការគួរមានសមត្តភាពគ្រប់គ្រាន់ល្មម។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ គួរចាត់វិធានការក្តៅចំពោះម្ចាស់ទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
ភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មាន។
Post a Comment