លោក រស់កី អធិការស្រុកស្ទឹងហាវ ប្រើអំណាច បំពានសិទ្ធិ ចាប់ខ្លួនអ្នកសារព័ត៌មាន ដោយគ្មានកំហុស យកទៅវាស់កម្ពស់ រួចបង្ហោះរូបភាពតាមបណ្ដាញសង្គមវគ្១គ

 


ខេត្តព្រះសីហនុ÷ស្រុកស្ទឹងហាវ អ្នកសារព័ត៌មានចំនួនបីនាក់ ក្នុងអង្គភាពសានព្រហ្ម ត្រូវបានលោក(រស់ កី)បជាអធិការស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រើអំណាចទាំងកំរោល បំពានសិទ្ធិ សេរីភាពរបបសារព័ត៌មានចាប់ ខ្លួនយកទៅវាស់កំពស់ រួចបង្ហោះចែកចាយតាមបណ្តាញសង្គម។


ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា៖ ការចាប់ខ្លួនអ្នកសារព័ត៌មានទាំងបីនាក់ ពីសំណាក់ អធិការនគរបាលស្រុកស្ទឹងហាវ លោក រស់ កី ដោយសារលោកអធិការនគរបាលស្រុករូបនេះ ចេញមុខកាងទឹកកាងដី ទើបបញ្ជាឲ្យ ចាប់អ្នកសារព័ត៌មានណាដែលទៅពីភ្នំពេញ ហើយមេប៉ូលិសរូបនេះ បានលើកឡើងថា អ្នកសារព័ត៌មាន នៅភ្នំពេញ មិនអាចទៅផ្សាយព័ត៌មាន នៅតាមខេត្តបាននោះទេ។

ការប្រើអំណាចរំលោភបំពាន ច្បាប់ នៃរបបសារព័ត៌មាន មេប៉ូលិសរូបនេះ បានធ្វើឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចាត់ទុកថា នេះជា ការបំពានសិទ្ធសេរីភាពអ្នកសារព័ត៌មាន

 និងជាការរំលោភលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការប្រើប្រាស់រូបភាពចាប់ចង់ ពីសំណាក់មន្រ្តីគ្រាប់ល្ពៅស្ងោរ។

អ្នកសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជាបានផ្សព្វផ្សាយសូមពរ ស្នើសុំទៅកាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផៃ្ទ សូមមេត្តាជួយត្រួតពិនិត្យមើលលើករណីចាប់ខ្លួនអ្នកសារព័ត៌មានដោយគ្មានកំហុសពីសំណាក់លោក(រស់ កី)ជាអធិការអធិការនគរបាលស្រុកស្ទឹងហាវដោយក្តីអនុគ្រោះផងទាន៕.




Powered by Blogger.