ជីវភាពកំសត់ហើយ ឈ្មោះកំសត់ទៀត ជួបគ្រោះជាន់មីនផ្ទុះរបួសធ្ងន់ជើងទាំង២ ពេលដើរបេះបន្លែ

 


(បន្ទាយមានជ័យ) បុរស០១នាក់ព្រោះតែជីវភាពក្រីក្រដើរបេះបន្លែស្លឹកព្រេចយកមកលក់ជួបគ្រោះអកុសលដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២ ហេតុការណ៍ផ្ទុះមីននេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រៃចំការមីន(តំបន់ព្រំដែនមិនទាន់ច្បាស់លាស់) មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ថា៖ ជនរងគ្រោះជាអ្នកដើរបេះបន្លែក្នុងព្រៃល់ដោះស្រាយជីវភាព មុនពេលកើតហេតុជនរងគ្រោះ បានដើររកបេះបន្លែស្លឹកព្រេចដើម្បីលក់ដូចសព្វមួយដងតែថ្ងៃនេះបានដើរជ្រុលចូលទៅក្នុងព្រៃចំការមីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានជួបគ្រោះអកុសលជាន់មីនបណ្តាលឲ្យផ្ទុះរបួសជើងធ្ងន់ទាំងសងខាង(ដាច់ជើងខាងស្តាំ) ត្រូវបានកម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ រួមជាមួយយោធាជួយដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ៕

សូមចុច ដើម្បីតាមដានព័ត៌មានពិត រហ័ស សូមអរគុណ👉 https://t.me/chrtvonline









Powered by Blogger.