មន្រ្តីពន្ធនាគារ ខេត្តបន្ទាយមានជ័យ ធ្វើការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស

 


(បន្ទាយមានជ័យ) ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ សែម សុីណន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅពន្ធនាគារខេត្ត ស្ថិតនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។    

ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងថា៖ មន្ត្រីពន្ធនាគារខេត្តនាពេលបច្ចុប្បន្នមានសរុបចំនួន ១១១នាក់ ស្រី ១៩នាក់ ក្នុងនោះថ្នាក់ដឹកនាំចំនួន ៥នាក់ ស្រី ១នាក់ ចំពោះការងារគ្រប់គ្រងជនជាប់ឃុំសរុបជាក់ស្ដែងចំនួន ១,៨៩៣នាក់ ស្រី ១០០នាក់ ហើយជនជាប់ឃុំភាគច្រើនជាប់បទល្មើសគ្រឿងញៀន។ 

       

ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានបន្តថា៖ មន្ត្រីទាំង ១១១នាក់ នេះគឺយើងព្រមព្រៀងស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់គ្នា តែសង្ខាន់យោងទៅលើសុខភាពផងដែរ ចំពោះអំណោយឈាមជាអំណោយជីវិតដែលមនុស្សមានសុខភាពល្អ អាចចែករំលែកទៅបានចំពោះមនុស្សទាំងឡាយក្នុងសហគមន៍ នៅពេលមានអ្នកជំងឺឬមានគ្រោះថ្នាក់ ហើយត្រូវការសង្គ្រោះដោយការចាក់បញ្ចូលឈាម។

       

ឯកឧត្តមវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត និងឯកឧត្តម អគ្គានុរក្សថ្នាក់លេខ១ សែម សុីណន បានមានប្រសាសន៍ថ្លែងនៅការកោតសរសើរនិងអរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារទាំងអស់ដែលបានធ្វើការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះជីវិតមនុស្សនិងបានបង្កើតទម្លាប់ វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាការជំរុញលើកកម្ពស់ យុវជនប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្ដល់ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើងមិនប្រកាន់ជាតិសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះឯកឧត្តមឯកឧត្តម អគ្គានុរក្សថ្នាក់លេខ១ សែម សុីណន ក៏បានកោតសរសើរសប្បុរសជនថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្តដែលបានធ្វើអំណោយទាន សម្រាប់ជីវិតនិងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះ ដោយក្ដីសប្បុរសនាពេលនេះ៕

















Powered by Blogger.