លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ចេញលិខិតអញ្ជើញអ្នកសារព័ត៌មានមួយចំនួន ឱ្យចូលរួមប្រជុំបំភ្លឺនៅមន្ទីរព័ត៌មានខេត្តកំពង់ចាមតើលើសពីតួនាទីដែលឬទេ វគ្គ១

កំពង់ចាម៖ បន្ទាប់ពីឃើញលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ចេញលិខិតអញ្ជើញបងប្អូនអ្នកសារព័ត៌មានមួយចំនួន ឱ្យចូលរួមប្រជុំបំភ្លឺនៅមន្ទីរព័ត៌មានខេត្តកំពង់ចាម នារសៀលថ្ងៃទី០៦.០២.២០២៤ តើក្នុងគោលបំណងអ្វី អោយពិតប្រាកដ។


អ្នកសារព័ត៌មានជាច្រើន ផ្សព្វផ្សាយតាមប្រភព ធ្វើបទសម្ភាសន៍ទាំងសងខាង គោរពក្រមសីលធម៌ និង វិជ្ជាជីវៈស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.បែរជាលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ចេញលិខិតអញ្ជើញបងប្អូនអ្នកសារព័ត៌មានមួយចំនួនអោយចូលទៅបំភ្លឺ ចាំបាច់បំគ្លឺអ្វី បើសេចក្តីបំភ្លឺ នៅតាមអង្គភាព គេហទំព័រដែលបានផ្សាយទៅហើយ បើនិយាយអោយងាយស្រួលស្តាប់ លោកស្រី សម ផល្លា គួរសិក្សាឡើងវិញ ស្តីពីរបបសារព័ត៌មាន និងត្រូវយល់ដឹងថា ខ្លួនមានសិទ្ធប៉ុណ្ណានៅក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង។  



ផ្សព្វផ្សាយព័ត៌មានគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ.មិនបំពានសិទ្ធអ្នកដទៃ.មិនបំភ្លៃការពិត.មិនបំភ្លើសទម្លាក់កំហុស.មិននិយាយអុចអាល.បញ្ចេញបញ្ចូល.មិនដើរតួជាតុលាការកាត់សេចក្ដី.ហើយក៏ពុំបានធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យពាក់ព័ន្ធការចោទប្រកាន់គ្នា រវាងម្ចាស់«ឡសត្តឃាត»និងលោក នង ម៉េងហ៊ាង នោះឡើយ.។

បទសម្ភាសន៍អ្នកសារព័ត៌មានជាមួយ ម្ចាស់អាជីវកម្ម"ឡសត្តឃាត"ឬហៅថា(កុងស៊ីកាប់គោ.កាប់ជ្រូក)នៅថ្ងៃទី០៥.០២.២០២៤ បានអះអាងថា លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម.ពិតជាបានកំណត់យកលុយ ពីពួកខ្លួនក្នុងម្នាក់ៗចំនួន ២.០០០ដុល្លារអាមេរិក រយៈពេល១ឆ្នាំម្ដង ប្រាកដមែន.ជាថ្នូរនឹងការ អនុញ្ញាតឱ្យពួកគាត់ដែលជាម្ចាស់ឡសត្តឃាតនានា នៅតាមបណ្ដាក្រុង-ស្រុក ទូទាំងខេត្តកំពង់ចាម ធ្វើអាជីវកម្ម កាប់គោ និងកាប់ជ្រូក លក់ប្រចាំថ្ងៃ។


ទន្ទឹមនិងនោះលោក នង ម៉េងហ៊ាង ក៏បានទទួលស្គាល់ថា ប្រាក់ទាំងនោះជាទឹកចិត្ត និងមនោសញ្ចេតនា ដែលអាជីវករ ឱ្យមកខ្លួនប៉ុណ្ណោះ ដោយរូបលោក ពុំបានទារឬបង្ខិតបង្ខំនោះឡើយ.។ 

ប៉ុន្តែម្ចាស់"ឡសត្តឃាត"បានបញ្ជាក់ប្រាប់«អ្នកសារព័ត៌មាន»ថា ប្រាក់ដែលពួកខ្លួនបង់ឱ្យលោក នង ម៉េងហ៊ាង ក្នុង១ឆ្នាំៗចំនួន២.០០០ដុល្លារអាមេរិកនោះ ពុំមែនជាការស្ម័គ្រចិត្ត ឬមនោសញ្ចេតនាអ្វីទេ គឺជាការដាក់ផែនការ កំណត់យកតែម្ដង។

ម្ចាស់ឡសត្តឃាត បន្តទៀតថា ការកំណត់យកលុយចំនួន២០០០ដុល្លារអាមេរិក ក្នុង១ឆ្នាំពីសំណាក់លោក នង ម៉េងហ៊ាង មកលើពួកគាត់គឺបានកើតមានជាយូរឆ្នាំមកហើយ គ្រាន់តែកន្លងមក តាមបណ្ដាក្រុង-ស្រុក គ្មានអ្នកតវ៉ា ឬប្ដឹងផ្ដល់ ចេះតែនាំគ្នា ទ្រាំបង់លុយដោយស្ងាត់ៗទៅ លុះថ្មីៗនេះស្រាប់តែលោក នង ម៉េងហ៊ាង លក់ពាក្យសម្រាប់ធ្វើអាជីវកម្ម ក្នុងតម្លៃខ្ពស់ខុសប្រក្រតី និងច្រើនលើសផែនការ។

 ពោលគឺលក់ពាក្យ ទាំងដែរ ផុតឱសានវាទបិទបញ្ចប់ រហូតកើតជាទំនាស់ផលប្រយោជន៍.ឈានដល់ រំលើក បើកកកាយរឿងអាស្រូវពុករលួយ របស់លោក នង ម៉េងហ៊ាង តែម្ដងទៅ

ជាក់ស្ដែង តាមបណ្ដាស្រុក-ក្រុងនីមួយៗ នៃខេត្តកំពង់ចាម គឺមានអាជីវកម្ម ឡសត្តឃាតចំនួន១ ហើយរាល់ម្ចាស់ ឡសត្តឃាតទាំងនោះ ត្រូវបង់លុយឱ្យលោក នង ម៉េងហ៊ាង ក្នុង១ឆ្នាំចំនួន២.០០០ដុល្លារជាកំហិត។

ប្រភពដដែលបញ្ជាក់ទៀតថា មិនត្រឹមតែ”ឡសត្តឃាត”ប៉ុណ្ណោះទេដែលបង់លុយច្រើន។

ក្នុងនោះសូម្បី អាជីវករ អ្នកលក់សាច់ជ្រូក.សាច់គោ.តាមផ្សារ ក៏ត្រូវបង់លុយឱ្យពេទ្យសត្វខេត្ត អស់ម្នាក់ៗ ចាប់ពីជាង១លានរៀល ទៅជាង២លានរៀលក្នុង១ឆ្នាំផងដែរ ជាថ្នូរនឹងការបន្តច្បាប់អាជីវកម្ម។






លោកបន្តថាទៀតថា ម្ចាស់ឡសត្តឃាត នៅស្រុកខ្លះ គេជូនប្រាក់ដល់លោកប្រាកដមែន រីឯស្រុកខ្លះទៀត មិនឱ្យទេ ពោលគឺ ពុំមែនម្ចាស់ឡសត្តឃាត ទាំងអស់នៅខេត្តកំពង់ចាម សុទ្ធតែឱ្យប្រាក់មកលោកឯណា.។

បើតាមលោក នង ម៉េងហ៊ាង ម្ចាស់ឡសត្តឃាត នៅក្រុងកំពង់ចាម.ស្រុកស្ទឹងត្រង់.និងស្រុកចំការលើ គឺពុំបានឱ្យប្រាក់មកលោកឡើយ។

ជាមួយគ្នានោះលោក នង ម៉េងហ៊ាង ក៏បានផ្ដាំផ្ញើទៅកាន់ ម្ចាស់ឡសត្តឃាតថា បើឱ្យលុយលោកហើយ បែរជារាយការណ៍ ប្ដឹងឱ្យចុះផ្សាយពីលោកបែបនេះ លោកសុខចិត្តប្រគល់លុយឱ្យវិញ៕ (ខ្លឹមសារនេះបានបញ្ជាក់យ៉ាងច្បាស់ហើយតើលោកស្រីប្រធានមន្ទីរព័ត៌មានចង់បានបែបណាវិញ?????) 

ក្នុងនាមជាអ្នកសារព័ត៌មាន ផ្សព្វផ្សាយរឿង មន្ត្រីពុករលួយ យោងលើនិងវត្ថុតាង បែរជាលោកស្រីប្រធានមន្ទីរព័ត៌មានថាទៅបំភ្លឺ តើលោកស្រីមានសិទ្ធអ្វី សូមជួយបកស្រាយផង សូមធ្វើការងារ តាមវិជ្ជាជីវ: និងត្រូវយល់ដឹងថា លោកស្រី មានតួនាទីអ្វី ស្គាល់ច្បាស់ហើយនៅ របបសារព័ត៌មាន? 


អង្គភាពសារព័ត៌មាន ស៊ីអេចអធីវីអនឡាញ ស្នើសុំដល់ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តាត្រួតពិនិត្យចំពោះលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម កំពុងតែបំពានសិទ្ធនិងរបបសារព័ត៌មាន ដែលជាកត្តាធ្វើអោយប៉ះពាល់ សេចក្តីថ្លៃថ្នូរ ក្នុងនាមអ្នកសារព័ត៌មានគ្រាន់តែជា កញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ផ្សព្វផ្សាយព័ត៌មានពិតដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនមួយកម្រិតបន្ថែមទៀត អរគុណសន្តិភាព ៕

Powered by Blogger.