លោកឧកញ៉ា ហង្ស សុីផា និងលោកជំទាវ ឧបត្ថម្ភដោយគូសគំនូសសញ្ញាចរាចរណ៍និងជួសជុលផ្លូវសរុប៥០០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃណីខ្មែរ.ចិន និងដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ចរាចរណ៍ លោកឧកញ៉ា ហង្ស សុីផា និងលោកជំទាវ សោម រដ្ឋា ហង្ស សុីផា បានធ្វើការឧបត្ថម្ភដោយគូសគំនូសសញ្ញាចរាចរណ៍ នៅលើទ្រូងផ្លូវសាមគ្គីជ្រុងខាងកើតផ្សារសិរីសោភ័ណ ៣០០ម៉ែត្រ និងជួសជុលផ្លូវ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងការគូសគំនូសសញ្ញាចរាចរណ៍ និងជួសជុលផ្លូវនោះមានការអញ្ជើញចុះពិនិត្យពីលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងការចុះពិនិត្យនោះដែរលោកឧកញ៉ា ហង្ស សុីផា បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលដ្ឋានពោលគឺកាលពី ២៥ឆ្នាំមុន ដោយមើលឃើញនូវការលំបាកមិនមានផ្លូវស្រួលលោកក៏បានចំណាយថវិការផ្ទាល់ខ្លួនស្ថាបនាផ្លូវមួយខ្សែដែលជ្រុងខាងលិចបេនឡានសិរីសោភ័ណចាស់ចាក់ជាថ្នល់កៅស៊ូប្រវែង ៣០០ម៉ែត្រ និងផ្លូវមួយខ្សែទៀតនៅចំណុចសាលាគរុកោសល្យប្រវែង ១២០ម៉ែត្រ និងផ្លូវកាត់ទទឹង ៨០ម៉ែត្រទៀតសរុបទាំងអស់ ៥០០ម៉ែត្រ។ហើយសម្រាប់ទម្រង់ផ្លូវបេតុងសរុបទាំងអស់ជាង៣០មុឺនដុល្លារ នឹងប្រជាពលរដ្ឋបដិភាគចូលរួមបាន១៥០០០ដុល្លារ។
លោកឧកញ៉ាហង្ស៊ីផាបានបន្តឲ្យដឹងទៀតថា៖ លោកឧកញ៉ា មានការសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលឃើញសមិទ្ធផលរបស់ខ្លួនដែលស្ថាបនាមានស្តង់ដាខ្ពស់អាចប្រើប្រាស់និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូរ។ហើយនៅពេលថ្មីៗនេះផងដែរដោយឃើញផ្លូវមួយខ្សែនេះមានការមមាញឹកយ៉ាងខ្លាំងប្រជាពលរដ្ឋជិះឆ្លងកាត់ទៅផ្ទះនិងចូលផ្សារសិរីសោភ័ណ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនវៀតណាមផង លោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីឲ្យក្រុមការងារធ្វើផ្លូវចុះមកគូសគំនូសបែងចែកទ្រូងផ្លូវដើម្បីសម្រួលចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
សូមចុច ដើម្បីតាមដានព័ត៌មានពិត រហ័ស សូមអរគុណ👉 https://t.me/chrtvonline
Post a Comment