តើលោកស្នងការនគរបាលខេត្តតាកែវ ដោះស្រាយយ៉ាងណា រឿងចាប់បានអ្នកពាក់ព័ន្ធគ្រឿងញៀន៧នាក់ តែអ្នកចែកចាយសកម្មភាពព២នាក់ហែកគុករត់បាត់នៅស្រុកអង្គរបុរី វគ្គ១

 


ខេត្តតាកែវ: អធិការស្រុកអង្គរបុរី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងជំនាញបង្ក្រាបគ្រឿងញៀនស្រុកអង្គរបុរី បានក្របួចជាប់ជនសង្ស័យចំនួន៧ នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងចាប់វាយខ្នោះយកមកឃុំនៅអធិការដ្ឋាន ការយកជនសង្ស័យទាំង៧នាក់ ដាក់ក្នុងមន្ទីរឃុំឃាំង ក្រោយសាកសួរចប់ពីសំណាក់មន្ត្រីជំនាញ សមត្ថកិច្ចបានដាក់ខ្នោះ តែជនសង្ស័យ៥នាក់ប៉ុណ្ណោះ ចំណែកជនសង្ស័យចែកចាយសកម្មភាពមិនបានដាក់ខ្នោះនោះទេ។


មានប្រភពមួយបានខ្សិបប្រាប់អង្គភាពយើងថា ជនសង្ស័យចែកចាយសកម្មភាព២នាក់ ដែលមិនដាក់ខ្នោះ១,ឈ្មោះណុបសារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុក អង្គរបុរី និង ទី២,ឈ្មោះទេព សុវណ្ណ

ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ជនសង្ស័យទាំងពីរនាក់ខាងលើ ហែកគុកចេញដោយសុវត្ថិភាព ព្រោះកម្លាំងជំនាញមិនបានដាក់ខ្នោះដូចជនសង្ស័យ៥នាក់ទៀតឡើយ។

ជនសង្ស័យទាំង៧នាក់ខាងលើ ស្ថិតក្រោមការគ្រប់គ្រងលោក ឡេង ផារិន្ទ អធិការរងទទួលផែនគ្រឿងញៀន ស្រុកអង្គរបុរី ជុំវិញករណីខាងលើលោកសុខ សង្ហា ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ពិតជាមានជនសង្ស័យចែកចាយថ្នាំញៀនចំនួន២នាក់ ហែកគុករត់នៅស្រុកអង្គរបុរីពិតមែន ហើយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងបើកការស៊ើបអង្កេត។

គួររំលឹកថាកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញគ្រឿងញៀនស្រុកអង្គរបុរី បានក្រសោបអ្នកពាក់ព័ន្ធឆ្នាំញៀនចំនួន៧នាក់ ដកហូបវត្ថុតាងម្សៅក្រាមពណ៌សថ្លា ៥កញ្ចប់ ទូរសព្ទដៃ៣គ្រឿង ម៉ូតូ៣ គ្រឿង ត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។

អ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋ ជនសង្ស័យចំនួន២នាក់អត់ដាក់ខ្នោះឥឡូវរត់បាត់ តើជាកំហុសអ្នកណា? ក្នុងនាមជាមន្ត្រី ដែលបំរើការងារឆក់ល្វែង។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិ ចន្ថាណាខារាត




Powered by Blogger.