រយៈពេល៥ថ្ងៃ មន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋបានជាង១ម៉ឺន៥ពាន់សេវា



ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃនៃម៉ោងរដ្ឋបាល ចាប់ពីថ្ងៃចន្ទ ទី១៩ ដល់ថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្ដល់សេវាចំនួន ៥ប្រភេទ ជូនពលរដ្ឋបានចំនួន១៥.១៧៦សេវា។ នេះបើតាមលោក បណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាទាំង ៥ប្រភេទ នោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន៥.១៧៣សន្លឹក លិខិតឆ្លងដែនមានចំនួន៤.៨៧៩លិខិត លិខិតធ្វើដំណើរមានចំនួន១.៥៩៦លិខិត សៀវភៅស្នាក់នៅមានចំនួន២.០៣៣ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៤៩៥ក្បាល។

ការបន្តផ្ដល់សេវាអត្តញ្ញាណកម្មជូនប្រជាពលរដ្ឋ ពីសំណាក់មន្រ្តីអត្តសញ្ញាណកម្មនៅសប្ដាហ៍ចុងក្រោយនេះ បានកើនឡើងធៀបនឹងសប្ដាហ៍មុន។ ក្នុងរយៈពេល៥ថ្ងៃដូចគ្នាកាលពីសប្ដាហ៍មុន មន្រ្តីបានផ្ដល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋបានចំនួន១៣.៦៩៥ សេវា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល៕ដោយសាវី


Powered by Blogger.