ទីតាំងបើកល្បែងស៊ីសងជល់មាន់អនឡាញមួយកន្លែងស្ថិតក្នុងភូមិព្រែករុនឃុំព្រែកគយ សូមមន្ត្រីប្រចាំតំបន់មេត្តាចុះត្រួតពិនិ្យវគ្គ១



ផ្សាយចេញថ្ងៃទី០៦.០២.២០២៤

ខេត្តកណ្ដាល៖ ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញមួយកន្លែងស្ថិតក្នុងភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានបើកអោយក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់លុយយ៉ាងអនាធិបតេយ្យមិនមានការរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះក្រោយពីបណ្តាញព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងស៊ីសង អង្គភាពយើងបានចុះដល់ទីតាំងជាក់ស្តែងបានឃើញមានការបើកលេងពិតប្រាកដមែន ។

អង្គភាពយើងសូមរាយការណ៍ជូនលោករស់ ចន្ថា អធិការព្រហ្មទណ្ឌស្រុកស្អាងសូមមេត្តាចុះត្រួតពិនិត្យផងទាន។   

អង្គភាពព័ត៍មានយើងបានព្យាយាមទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ព្រែកគយតាមរយះលេខទូរសព្ទ័066***685 លោកបានប្រាប់មកអង្គភាពយើងថា លោកនឹងបញ្ចាកំលាំងចុះទៅបង្រ្កាប ហើយអង្គភាពសារព័ត៌មានយើង និងរងចាំមើលថា តើចុះបង្ក្រាបមែនដែលឬទេ?

ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ ប្រចាំតំបន់ គួរតែអនុវត្តតាមតួនាទី

អោយបានត្រឺមត្រូវ សាកសមជាមន្ត្រីដែលគោរព បទបញ្ចាផ្ទៃក្នុងរបស់អគ្គស្នងការនគរបាលជាតិ និងគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុច ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អោយបានពេញលេញ ដើម្បីកុំអោយតំបន់នោះក្លាយទៅជាតំបន់អសន្តិសុខ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា មន្ត្រីប្រចាំតំបន់និងអនុវត្តច្បាប់សាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ដើម្បីអោយសាកសម កេត្តនាមជាមន្ត្រី។

ភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។

Powered by Blogger.