លោកតាជាមេគ្រួសារអាយុ៧៨ឆ្នាំរស់នៅលើដីជិត២៣ឆ្នាំត្រូវបានក្មួយលួចធ្វើប័ណ្ណកម្មសិទ្ធ ដោយលោកតាមិនដឹងខ្លួនស្ថិតនៅក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

 


(បន្ទាយមានជ័យ) ពិតជាអស្ចារ្យមហាលោតផ្លោះមែនបុគ្គល ២នាក់ ប្តី ប្រពន្ធ ជាអនិកជនរស់នៅប្រទេស កាណាដា  រងការចោទ ប្រកាន់ពី ពូ មីងសាច់ញាតិ ដែលរស់នៅស្រុកខ្មែរ ថាបាន ឃុបឃិត លួច ធ្វើប័ណកម្មសិទ្ធ រំលោភយកដីរបស់ពួកគាត់ដោយបំពានច្បាប់។

ដោយសារជួបភាពអយុត្តិធម៌ពួកគាត់បានសុំកិច្ចអន្តរាគមន៍ពី អាជ្ញាធរមានសមត្ថកិច្ចមិនបានលទ្ធផលនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្រុមគ្រួសារជនរងគ្រោះបានសំណូមពរឲ្យក្រុមអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយជូនថ្នាក់ដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មី ជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។

លោកតា សឹង វ៉ាន់នៀង អាយុ៧៨ឆ្នាំ រស់នៅ ភូមិ ចក
សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា៖ គាត់ពិតជាមានការឈឺចាប់ ខ្លាំងណាស់ មិនគួរណា មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ហ៊ានចេញ ប័ណ្ណកម្មសិទ្ធទាំងបំពានទៅ អោយអនិកជន ដែលមិនមានឈ្មោះ នឹងរស់នៅលើដីនោះទាល់តែសោះ ដោយគ្រាន់តែប្តឹងជំទាស់មិនអោយចេញប្លង់អោយរូបគាត់ដែលកាន់កាប់ជាង២៣ឆ្នាំមកហើយតែអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺមិនដល់២ខែផងស្រាប់តែមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចេញប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ (ប្លង់រឹង)ទៅឱ្យឈ្មោះ កែវ សារិត និង អៀងម៉ៅ ដែលរស់នៅប្រទេស កាណាដា ទៅវិញហើយដោយគ្រាន់តែបានប័ណ្ណកម្មសិទ្ធភ្លាម គេបាន បោះពាក្យសំដីថា...ទុកពេលអោយរយះពេល៨ខែដើម្បីអោយលោកតានិងក្រុមគ្រួសារ រើផ្ទះនឹងឥវ៉ាន់ចេញពីដីរបស់គេថែមទៀត។

លោកតាបានបញ្ជាក់ថា៖ តាមពិតទៅ ដីដែលគាត់រស់នៅ រាល់ថ្ងៃដែលត្រូវបាន ក្មួយចិត្ត អប្រិយលួចធ្វើប្លង់ដី រំលោភយកនោះ គឺ រូបគាត់បានយកលុយ ថ្លៃបណ្ណាការ កូនស្រី ថ្លៃ(ទឹកដោះ)ចំនួន១៥០០ដុល្លាអាមេរិក បានមកទិញដី កន្លែងនៅ ចំណុច ភូមិចក ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ បានទំហំ ១៥១២ម៉ែត្រការ៉េ តាំងពីពីឆ្នាំ២០០១ដោយដាក់ឈ្មោះកូនស្រី របស់គាត់ឈ្មោះអានស្រីរ័ត្ន និង ធីប៊ុនធឿន លុះឆ្នាំ ២០០២ កូនស្រីលោកតានិងស្វាមីក៏បានទៅរស់នៅឯសហរដ្ឋអាមេរិក លោកតាក៏បានធ្វើលិខិតកាន់កាប់លើដីនេះបន្តរហូតមកដល់ឆ្នាំ២០១៩ដែលមន្ត្រីជំនាញចុះវាស់វែងជាលក្ខណៈប្រព័ន្ធដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនោះស្រាប់តែលេចមុខអានិកជនដែលជាក្មួយរស់នៅប្រទេសកាណាដាបានប្ដឹងជំទាស់មិនឲ្យមន្ត្រីជំនាញចេញបានកម្មសិទ្ធិឲ្យលោកតា ដោយអះអាងថាជាដីទំនាស់ តែក្រោយមកស្រាប់តែខាងមន្ត្រីជំនាញបានលួចចេញបានកម្មសិទ្ធិឲ្យទៅក្មួយប្រុសស្រីដែលនៅប្រទេសកាណាដានោះទៅវិញ។

ក្រោយពីបានប្លង់កម្មសិទ្ធិនេះរួចមក ក្មួយប្រុសចិត្តអប្រិយពីរនាក់ប្ដីប្រពន្ធ ដែលជាអនិច្ចជននៅកាណាដានោះបានបោះពាក្យសម្ដីថាទុកពេលឲ្យលោកតានិងក្រុមគ្រួសាររយៈពេល ៨ខែ ត្រូវរុះរើផ្ទះនិងអីវ៉ាន់ចេញពីរដីរបស់គេ។
លោកតានិងក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តដោយភាពអយុត្តិធម៌គេដណ្ដើមដីដែលគាត់រស់នៅស្រស់ៗបែបនេះ ថាតាមពិតទៅដោយក្តីអាណិតអាសូរ។បងស្រី(ដែលជាម្ដាយរបស់អនិកជននៅកាណាដា) ដែលគ្មានដីរស់នៅ លោកតានិងក្រុមគ្រួសារក៏បានសម្រេចចិត្តឲ្យខ្ចីដីដើម្បីឲ្យសង់ផ្ទះសម្រាប់រស់នៅដោយក្នុងឆ្នាំ២០០៥កូនស្រីរបស់លោកតាដែលនៅអាមេរិកក៏បានផ្ញើលុយមកឱ្យលោកតាដើម្បីសាងសង់ផ្ទះថ្មមួយល្វែងសម្រាប់រស់នៅចំណែកឈ្មោះ កែវសារិទ្ធ និង អៀងម៉ៅ ដែលរស់នៅប្រទេស កាណាដានោះក៏បានផ្ញើលុយមកសាងសង់ផ្ទះឲ្យម្ដាយសម្រាប់រស់នៅផងដែរ។

លោកតានិងក្រុមគ្រួសារបានថ្លែងទាំងហួសចិត្តថាអំពើល្អរបស់គាត់និងក្រុមគ្រួសារបែរទទួលបានមកវិញនូវការតបស្នងប្រៀបដូចក្រពើល្មើសគុណដូច្នោះដែរ។ចុងក្រោយបែរជាក្មួយចិត្តអប្រិយ។ដែលបានទៅរស់នៅឯប្រទេសកាណាដាមានបានសុខសាន្តទៅហើយនោះបែរជាបកមកប្ដឹងដណ្ដើមដីរបស់លោកតាទាំងស្រុងបែបនេះ។
ជុំវិញករណីខាងលើនេះលោកតាក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផង។

ពាក់ព័ន្ធនឹងបញ្ហានេះអ្នកយកព័ត៌មានយើងមិនមានលេខទំនាក់ទំនងទៅអនិច្ជនខ្មែរនៅកាណាដាដែលរងការចោទប្រកាន់ថាបានធ្វើប្លង់កម្មសិទ្ធិរំលោភយកដីរបស់លោកតា សឹង វ៉ាន់នៀង ដែលមានវ័យ៧៨ឆ្នាំនោះបានទេតែយើងនឹងរង់ចាំធ្វើការបកស្រាយបំភ្លឺនៅពេលក្រោយ។ទោះជាយ៉ាទោះជាយ៉ាងណាមហាជនបានលើកឡើងថាភាពលោភលន់របស់មនុស្សមិនចេះចប់មិនចេះហើយនោះទេ។តួយ៉ាងដូចជាអនិកជនពីអ្នកប្ដីប្រពន្ធដែលរស់នៅប្រទេសកាណាដាដែលជាប្រទេសសំបូរសប្បាយរស់នៅសុខសាន្តហើយមិនគួរណាឡើយមកដណ្ដើមដីរបស់ឪពុកមានិងម្ដាយមីងដែលនៅស្រុកខ្មែរកំសត់វេទនាទៀតនោះឡើយ៕











Powered by Blogger.