ករណីមន្ត្រីជិះឡានផ្លាកលេខ នប 2.0393 នៅតែរក្សាភាពស្ងៀមស្ងាត់ សង្ឃឹមថាក្រសួងមហាផ្ទៃអនុវត្តច្បាប់ឬមួយក៏មកពីវេបសាយអង្គភាពយើងផ្សាយគ្មានអ្នកមើល? វគ្គ៧

 


ករណីរន្ធត់ : ២១ថ្ងៃនៃករណីគ្រោះថ្នាក់ចរាចរណ៍ ដល់រន្ធត់កើតឡើងនៅស្រុកកៀនស្វាយខេត្តកណ្ដាលដែលបណ្ដាលឲ្យមន្ត្រីចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត ហ្នឹងនារីក្មេងខ្ចីអនិកជនចំនួនពីរនាក់ទៀតរបួសធ្ងន់ ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់។

ទាក់ទិនទៅនឹងម្ចាស់រថយន្ត ពាក់ផ្លាកលេខនប)ដែលគេស្គាល់ឈ្មោះថាប៉ា ចន្ទវិសាលជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ ដែលធ្លាប់មានរឿងអាស្រូវបុកមនុស្សស្លាប់នាឆ្នាំកន្លងមកបើយោងតាមដីការបស់តុលាការខេត្តកណ្ដាល សង្ឃឹមថាក្រសួងមហាផ្ទៃអនុវត្តច្បាប់ឬមួយក៏មកពីវេបសាយអង្គភាពយើងផ្សាយគ្មានអ្នកមើល?


រឿងចាស់មិនទាន់ចប់ត្រឡប់មករឿងថ្មីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដដែល តែនៅតែរក្សាភាពស្ងៀមស្ងាត់ មន្ត្រីជាមួយចំនួន ខ្លះគាត់បាននិយាយថាពិតជាសូមសរសើរដោយស្មោះចំពោះលោកអធិការរងស្រុកកៀនស្វាយ ជិះផ្លាកលេខ គ្មានលិខិតអនុញ្ញាត រថយន្តអត់បង់ពន្ធបង្កើនបទល្មើសក្នុងនាមជាមន្ត្រី ចំណែកក្រសួងមហាផ្ទៃនៅតែរក្សាភាពស្ងប់ស្ងៀម មិនបានបង្ហាញនិងចាត់វិធានការណាមួយចំពោះលោកប៉ាចន្ទវិសាល ដោយល្បីថាលោកប៉ា ចន្ទវិសាល មានអំណាចដ៏មហិមាសូម្បីតែថ្នាក់លើក៏មិនហ៊ានប៉ះ 


បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ 2024 ហ្នឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ លោកប៉ា ចន្ទវិសាលអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយមិនអាចរួចផុតពីសំណាញ់ច្បាប់បាននោះទេ។


ករណីទាំងពីរខាងលើនេះសមល្មមនិងក្រសួងមហាផ្ទៃចាត់វិធានការណាមួយចំពោះលោកអធិការរងស្រុកកៀនស្វាយ ដើម្បីពង្រីកនិងពង្រឹងមូលដ្ឋានច្បាប់ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានប្រសាសន៍នៅក្នុងពេលថ្មីៗនេះ។


អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ សង្ឃឹមថាក្រសួងមហាផ្ទៃនិងជួយបកស្រាយចម្ងល់ខាងលើដើម្បីឲ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានជ្រាបជាព័ត៌មាន និងស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលកំពុងតែអនុវត្តច្បាប់។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ក្រុមការងារអ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននោះទេដោយសារមិនមានលេខទូរស័ព្ទ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយសែនសិលិ ចន្ថាណាខារាត



Powered by Blogger.