អំណោយរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត ត្រូវបានថ្នាក់ដឹកនាំថ្នាលយុវជនកម្ពុជាយកប្រគល់ជូនបងប្អូនដែលមានជីវភាពលំបាក ៣ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

 


(បន្ទាយមានជ័យ) យុវជនគឺជាទំពាំងល្អ សម្រាប់ស្នងឬស្សី និងជាអ្នកបន្តវេនក្នុងការបម្រើសង្គមជាតិ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា បាននាំយកអំណោយរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនបងប្អូនដែលមានជីវភាពលំបាក ៣ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមលោក ឆេង គឹមថុង ប្រធានថ្នាលយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ លោក ខែម វុទ្ធី អភិបាលរងក្រុងសិរីសោភ័ណ និងលោក លោកស្រីប្រធាន.អនុប្រធានសាខាក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ កាលីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។


ក្នុងឱកាសនាំយកអំណោយទៅជូនដល់ពលរដ្ឋទាំង៣គ្រួសារ លោក ម៉ៅ ផល្លា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួសុខទុកសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់បងប្អូនពលរដ្ឋទាំង៣គ្រួសារដែលមានជីវភាពលំបាក ដោយមេីលឃេីញពីបញ្ហានេះឯកឧត្តម បានចាត់ក្រុមការងារនាំយកអំណោយមកប្រគល់ជូនបងប្អូន ដេីម្បីដោះស្រាយបានមួយគ្រា។


លោក បានបន្តថា៖ ជាការគិតគូរពីសុខទុករបស់បងប្អូនពលរដ្ឋនៅមូលដ្ឋាន ឯកឧត្តម តែងតែចាត់ក្រុមការងារឲ្យចុះមូលដ្ឋានជាប្រចាំ ដេីម្បីដឹងពីសុខទុករបស់បងប្អូនពលរដ្ឋ ដេីម្បីដោះស្រាយរាល់បញ្ហាដែលបងប្អូនជួបប្រទះ ដោយមិនទុកឲ្យបងប្អូនណាម្នាក់រងទុក និងស្លាប់ដោយអត់អារហារនោះទេ។

ជាមួយគ្នានោះលោក ម៉ៅ ផល្លា បានបញ្ជាក់ថា៖សកម្មភាពទាំងអស់នេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីសាមគ្គីភាព និងជាការលើកទឹកចិត្តជូនដល់ពួកគាត់ផងដែរ។

សម្រាប់អំណោយក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ,ទឹកបរិសុទ្ធ៨យួរ,សារ៉ុង១,ត្រី១យួរ,មី១កេះ និងថវិកា៥ម៉ឺនរៀល៕













Powered by Blogger.