ក្រសួងយុត្តិធម៌ សំណើសុំជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាលវគ្គ១២

 


ក្រសួងយុត្តិធម៌ លេខ០២០៩ កយ.រប/២៤ ថ្ងៃ៦រោច ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ជម្រាបមក ឯកឧត្តម ជី សុខ ប្រធានសាលាដំបូងខេត្តកណ្តាល។

កម្មវត្ថុ ៖ អំពីសំណើសុំជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។

យោង ៖ ពាក្យសុំអន្តរាគមន៍ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ឈ្មោះ វ៉ែន ខុន។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម ជ្រាបថា គណៈបញ្ជាការដឹកនាំ យុទ្ធនាការ បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះ វ៉ែន ខុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលមាន ខ្លឹមសារ ស្នើសុំជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។អាស្រ័យហេតុនេះ សូម ឯកឧត្តម ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿង នេះមកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។

 ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការ លើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។

សូម ឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាល ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការហេត្ថលេខានិងត្រា កើត រិទ្ធ។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយខេត្តកណ្ដាលនៅចំណុចគីឡូម៉ែត្រលេខ ២៥ -២៦ ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។

ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដោះលែងជនបង្ក គឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ នៅតែរក្សាភាពស្ងៀមស្ងាត់។

 តើ លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនបង្ក ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងច្បាប់ចរាចរណ៍ផ្លូវគោក អាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ? តែអ្វីដែលអង្គភាពសារព័ត៌មានយើងទទួលស្នើសុំ គឺបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាលជាតិ មិនអាចចាត់វិធានការ ចំពោះមន្ត្រីមួយចំនួនតូចដែលល្មើសច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ អ្វីដែលប្រជាពលរដ្ឋចង់បានបំផុតនោះ គឺសន្តិភាព ក្នុងនាមជាមន្ត្រីអនុវត្តផ្ទុយពីបទបញ្ជារបស់ថ្នាក់ដឹកនាំ បក្សពួកនិយម មិនប្រកាន់ភ្ជាប់មូលដ្ឋានច្បាប់ ចេះច្បាប់តែបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ ដែលជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមបំផុត។ 

បើយោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ប្ដឹងទៅACU អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅបុគ្គលទាំងបីជាបន្តបន្ទាប់ តែប្រហែលជាបុគ្គលទាំងបីនេះមានខ្នងបង្អែកដ៏រឹងមាំ ទើបមិនមានអ្នកណាហ៊ានប៉ះ មកដល់ពេលនេះនៅ

តែរក្សាភាពស្ងៀមស្ងាត់ (ដូចពាក្យចាស់លោកតែងពោលថា ទឹកមិនមានរលកមិនមែនបញ្ចាក់ថាទឹកនោះអត់ត្រី)សូមកុំយកកេត្តនាមជាមន្ត្រីទៅធ្វើបាបប្រជាពលរដ្ឋ ធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ទៅលើថ្នាក់ដឹកនាំ ដោយសារភាពលោភលន់របស់មន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូច ។  

បន្ទាប់ពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ជម្រាបមក ឯកឧត្តម ជី សុខ ប្រធានសាលាដំបូងខេត្តកណ្តាល ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរងចាមមើលថា តើជនបង្កដែលរស់នៅក្រៅសំណាញ់ច្បាប់ អស់រយះពេលជាយូរ មានទោសណាយ៉ាងណា? តើលោក ព្រំ សំណាង ដែលជាបុរសខ្លាំងប្រចាំស្រុកកៀនស្វាយ ដែលមានខ្នងបង្អែកដ៏រឹងមាំ ក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណា? 

សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិ ចន្ថា


Powered by Blogger.