អនុគណក្រុងប៉ោយប៉ែត បន្ទាប់ពីសឹក តើត្រូវទទួលខុសត្រូវអ្វីខ្លះ ចំពោះមុខច្បាប់ វគ្គ១



បន្ទាយមានជ័យ.ព្រះគ្រូចៅអធិការវត្តស្ទឹងបត់ លាចាកសិក្ខាបទ(សឹក) ដោយស្រ្តីវ័យក្មេងម្នាក់ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈហើយបញ្ចប់រឿងអោយក្មេងស្រីរងគ្រោះដកពាក្យបណ្តឹងត្រឹមលុយ ៣ពាន់ដុល្លារ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា បន្ទាប់ពីសឹក ព្រោះតែតណ្ហា របស់ចៅអធិការវត្តរូបនេះ តើសមត្ថកិច្ច ជំនាញចាត់វិធានការបែបណាបន្ត សំណង រដ្ឋប្បវេណី គឺត្រូវតែសង ចំណែករឿង បទល្មើស ព្រហ្មទណ្ឌ ក៏ត្រូវអនុវត្ត បន្ទាប់ពីសឹករួច ។

 តើលោក ប៉ុក ចំរើន អាចរួមផុតពីសំណាញ់ច្បាប់ដែលឬទេ ? ចំពោះបុគ្គលនៅមន្ទីរ ធម្មការ ខលមកអង្គភាព សារព័ត៌មាន សុំសូមទំលាក់រឿង សូមពិនិត្យមើលខ្លួនឯងសិន កុំចេះតែហ៊ាន ប្រយ័ត្នរក្សាកៅអី មិនជាប់ ពីបទរួមគំនិតនេះបើយោង អង្គភាពសារព័ត៌មានមួយ បានបញ្ជាក់មកជនរងគ្រោះ 

បុគ្គលបាតសង្គម ជ្រកក្នុងសាសនា ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ចំពោះ កេត្តនាម ព្រះសង្ឃល្អៗ ដែលគោរព ប្រតិបត្តិ សិក្សារៀនសូត្រ បុគ្គលប្រភេទនេះ បន្ទាប់ពីសឹក ព្រោះតែតណ្ហា បន្តិចទៀតច្បាស់រកវត្តដើម្បីបួសបន្ត នេះជាការសណ្ដាន គ្រោងទុក របស់អង្គភាព សារព័ត៌មានយើង ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាប្រធានធម្មការសាសនាខេត្តបន្ទាយមានជ័យ គួរតែរត់បន្តឹងចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសសឹកហើយបួសបួសហើយសឹក មិនគួរណា អនុញ្ញាតឲ្យបួសបន្តនោះទេ ធ្វើឱ្យប៉ះពាល់ដល់វិន័យនៃព្រះពុទ្ធសាសនា។ដោយ នាគខ្មៅ

Powered by Blogger.