ឧត្តមសេនីយ៍ត្រីរឹមសារី ស្នងការរងនគរបាលខេត្តកណ្ដាល នៅពេលនេះបានចូលនិវត្តន៍ហើយ

 


យោងតាម ព្រះរាជក្រឹត្យ នស/រកត/០១២៤/០៤ ឧត្តមសេនីយ៍ត្រី រីម សារី អគ្គលេខ ០៧៦១៣ និងបានប្រថាប់ត្រា ព្រះរាជលញ្ឆករហើយ នៅព្រះបរមរាជវាំងថ្ងៃទី០៤ខែមករាឆ្នាំ២០២៤នេះ

លោក ឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរង នគរបាលខេត្ត កណ្តាល គឺជាមន្ត្រី ដែលខំប្រឹងប្រែង បំពេញភារកិច្ច ដោយមិនខ្លាចការនឿយហត់នូវពេលនេះត្រូវបានព្រះមហាក្សត្រឲ្យចូលនិវត្តន៍ និងប្រគល់ភារកិច្ចទៅឲ្យមន្ត្រីជំនាន់ក្រោយ ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាមន្ត្រីដែលដល់អាយុចូលនិវត្តន៍ គ្រប់បណ្ដាខេត្តក្រុងទាំង២៥ គួរតែយកគំរូតាមលោកឧត្តមសេនីយ៍ត្រី រឹម សារិ ដើម្បីទុកឱកាសឲ្យមន្ត្រីជំនាន់ ក្រោយបញ្ចេញសមត្ថភាព ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិឲ្យរីកចម្រើន និងរក្សាសន្តិភាព អរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែតាមដានព័ត៌មានពិតរហ័ស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងជាកញ្ចក់ឆ្លុះបញ្ចាំង ជាប្រៀបនាំសារក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនអរគុណសន្តិភាព៕ដោយនាគរាជ




Powered by Blogger.