ពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្របសុគន្ធវារី ប្រគេនព្រះខេមញ្ញាណ រ៉េន សុីណាត ព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល ស្រុកថ្មពួក
(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្របសុគន្ធវារី ប្រគេនព្រះខេមញ្ញាណ រ៉េន សុីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការអនុគណស្រុកថ្មពួក និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល ដោយមានការអញ្ជើញ និងនិមន្តចូលរួមពីព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគុណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយ ថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។
ព្រះឧត្តមសីលញាណ ធុល សុធា និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានសង្ឃដីការ និងប្រសាសន៍លើកឡើងថា៖ តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជាស្ទើរគ្រប់វិស័យ។ជាពិសេសពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្របសុគន្ធវារីនាពេលនេះក្នុងគោលបំណង សម្ដែងនូវកត្តញ្ញូតាធម៌ចំពោះគ្រូបាធ្យាយ។
ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានផ្ដាំផ្ញើដល់គណៈសង្ឃវត្ត ត្រូវរួមសាមគ្គីជាមួយអាចារ្យគណៈកម្មការ ដើម្បីបញ្ជៀស នូវអធិករកើតឡើងធ្វើយ៉ាងណាឲ្យទីអារាម ទទួលបាននូវសុខសន្តិភាពចេះគិតអំពីជីវិតរបស់ខ្លួន ត្រូវយល់ច្បាស់អំពីអំពើល្អអាក្រក់វាចាកអំពើឧបាយមុខផ្សេងៗជាមនុស្សផ្ដល់នូវចំណេះដឹង និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់នេនតូចៗ។
ចុងបញ្ចប់ នៃកម្មវិធីគណៈអធិបតីបានស្រោចស្រពសុគន្ធវារី ដល់គណសង្ឃវត្តផងដែរ៕
Post a Comment