លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ពិតជាមានខ្នងបង្អែកដ៏រឹងមាំសូម្បីតែជនបង្កបុកគេស្លាប់ ក៏ដោះលែង ល្មើសនិងបទបញ្ជា ០០៦ របស់អង្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃនៅមិនទាន់មាន ចំណាត់ការ វគ្គ១១

 


ផ្សាយចេញនៅថ្ងៃទី ២៧ ខែកមរាឆ្នាំ ២០២៤

ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយខេត្តកណ្ដាលនៅចំណុចគីឡូម៉ែត្រលេខ ២៥ -២៦ ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។

ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដោះលែងជនបង្ក គឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ នៅតែរក្សាភាពស្ងៀមស្ងាត់ ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ បច្ចុប្បន្នភាពនិយាយតៗគ្នាថាលោក ព្រំ សំណាង មានខ្សែធំ ទោះបីល្មើសនឹងបទបញ្ជាផ្ទៃក្នុង០០៦ ក៏មិនមានអ្នកណាហ៊ានប៉ះ ក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ ធ្វើការឆក់ល្វែងមិនមានការទទួលខុសត្រូវ តើសាកសមជាមន្ត្រី ដែលជាទីពឹងរបស់ប្រជាពលរដ្ឋដែលឬទេ?

សម្តេចបីតាសន្តិភាព តែងតែដាស់តឿនរំលឹក ជាញឹកញៀប ទាក់ទិននិងមន្ត្រី គ្រាប់ល្ពៅ តែមន្ត្រីមួយចំនួនតូច នៅតែស្តាប់មិនបាន (ចេះច្បាប់តែបំពានច្បាប់) ស៊ីប្រាក់ខែរដ្ឋផង ពុករលួយផង តើថ្នាក់ដឹកនាំយល់យ៉ាងណាវិញ ពេលដែលប្រជាពលរដ្ឋនាំគ្នាបញ្ចេញមតិ មន្ត្រីមួយចំនួនតូចនោះ តែងតែធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ថាសុទ្ធតែពួកប្រឆាំង ។

ករណីដោះលែងជនបង្ក ដែលបុកគេស្លាប់ មិនមានចំណាត់ការ ទោះបីសារព័ត៌មានយើង ខំផ្សព្វផ្សាយយ៉ាងណាក្តី ក៏នៅតែរក្សាភាពស្ងៀមស្ងាត់។

លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនបង្ក ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងច្បាប់ចរាចរណ៍ផ្លូវគោក។ 

តែអ្វីដែលអង្គភាពសារព័ត៌មានយើងទទួលស្នើសុំ គឺបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាលជាតិ មិនអាចចាត់វិធានការ ចំពោះមន្ត្រីមួយចំនួនតូចដែលល្មើសច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ អ្វីដែលប្រជាពលរដ្ឋចង់បានបំផុតនោះ គឺសន្តិភាព ក្នុងនាមជាមន្ត្រីអនុវត្តផ្ទុយពីបទបញ្ជារបស់ថ្នាក់ដឹកនាំ បក្សពួកនិយម មិនប្រកាន់ភ្ជាប់មូលដ្ឋានច្បាប់ ចេះច្បាប់តែបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ ដែលជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមបំផុត។ 

បើយោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ប្ដឹងទៅACU អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅបុគ្គលទាំងបីជាបន្តបន្ទាប់ តែប្រហែលជាបុគ្គលទាំងបីនេះមានខ្នងបង្អែកដ៏រឹងមាំ ទើបមិនមានអ្នកណាហ៊ានប៉ះ មកដល់ពេលនេះនៅ

តែរក្សាភាពស្ងៀមស្ងាត់ (ដូចពាក្យចាស់លោកតែងពោលថា ទឹកមិនមានរលកមិនមែនបញ្ចាក់ថាទឹកនោះអត់ត្រី)សូមកុំយកកេត្តនាមជាមន្ត្រីទៅធ្វើបាបប្រជាពលរដ្ឋ ធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ទៅលើថ្នាក់ដឹកនាំ ដោយសារភាពលោភលន់របស់មន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូច ។  

សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិ ចន្ថា




Powered by Blogger.