រថយន្តសាំយ៉ុង មួយគ្រឿងដឹកឈើឆ្ពិនភ្នែកដាក់ទ្វារពីលើបង្កប់ឈើសន្លឹកនៅខាងក្រោមចេញពីទឹកដីខេត្តក្រចេះឆ្លង កាត់ខេត្តត្បូងឃ្មុំត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបង្ក្រាបបាន!
ខេត្តត្បូងឃ្មុំ,÷ឈ្មួញឈើឈ្មោះ ចែ អូន ដែលគេស្គាល់ថាជាមេឈ្មួញជើងខ្លាំងដ៏ល្បីរកស៊ីដឹកឈើដ៏ធំ ហើយសកម្មបំផុតខាងប្រមូលទិញឈើខុសច្បាប់ដឹកចេញពីតំបន់ភ្នំខៀវ ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដឹកជញ្ជូនយកមកចែកចាយនៅខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែងនៅពេលនេះត្រូវជាប់អន្ទាក់ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបានសម្រេចហើយ កាលពីរសៀលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤កន្លងទៅនេះ ។
លោក វរសេនីយ៍ត្រី ឡុង នាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះបង្ក្រាបបានរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 AB ១៩៣២ មួយគ្រឿងស្ថិតក្នុងភូមិស្ទឹងអង្កាញ់ ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ហើយក្នុងការបង្ក្រាបរថយន្តដឹកបទល្មើសឈើអារប្រភេទទ្វារដាក់ពីលើហើយបង្កប់ឈើសន្លឹកនៅខាងក្រោមដោយគ្មានលិខិតអនុញ្ញាតខាងលើនេះ ត្រូវបានលោក ឡុង នាង ដឹកនាំកម្លាំងចុះបង្កាប ក៏បានបញ្ជាដោយផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី រត័្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ផងដែរ ។
លោកបន្តថា ម្ចាស់រថយន្ត ឈ្មោះ ចែ អូននឹងអ្នកបើកបរម្នាក់ ព្រមទាំងព្រូរ រថយន្តចំនួនបីនាក់ទៀតបានលើកឈើទម្លាក់នៅក្នុងផ្ទះប្រជាពលរដ្ឋពាសពេញដីតែម្ដង បន្ទាប់ពីព្យាយាមបើករត់គេចពីសមត្ថកិច្ច មិនរួចក្រោយពីទំលាក់ឈើពីលើរថយន្តរួចព្រូរចំនួន ៣ នាក់បានរត់ទៅធាក់របងលួស ក្រោយផ្ទះប្រជាពលរដ្ឋឲ្យដួលចំនួនបីដើមដើម្បីរំដោះរថយន្តចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងចម្រុះចុះមកដល់ទីតាំងខាងលើទាន់ពេលវេលា ទើបធ្វើឲ្យ អ្នកបើកបររថយន្តសាំយ៉ុងខាងលើនេះមិនអាចរំដោះបាន ដោយអ្នកបើកបរនិងព្រូរ រថយន្តឃើញសុខភាពមិនស្រួលទើបនាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ខណៈនោះដែរ លោក វរសេនីយ៍ត្រី ឡុង នាង បានបញ្ជាកម្លាំងឲ្យអូសរថយន្តដឹកបទល្មើសខាងលើនេះយកមករក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថស្រុកត្បូងឃ្មុំ ដើម្បីរៀបចំឯកសារធ្វើការប្រគល់ទទួលឲ្យទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការទៅតាមនីតិវិធីបន្ត ។
ឈឺដែលសមត្ថកិច្ចចម្រុះបានបង្ក្រាបនេះដែរទីមួយមានឈើទ្វារប្រភេទឈើផ្ចឹកគ្មានលិខិតដឹកជញ្ជូនចំនួន ១៣ វង់និងឈើអារប្រភេទឈើស្រឡៅនិងឈើផ្ចឹកមានមុខកាត់ ៥០ នឹង ៦០ គុណនិង១២០ប្រវែង ២ ម៉ែត្រចំនួន ១៣ សន្លឹក គ្មានលិខិតដឹកជញ្ជូនដូចគ្នាបច្ចុប្បន្នត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំ រង់ចាំធ្វើការវាស់វែងនិងចាត់ការទៅតាមច្បាប់រដ្ឋបាលព្រៃឈើ៕
Post a Comment