ទទួលចំហាយ ពីខេត្តបន្ទាយមានជ័យ ថា លោក អាង ណារិទ្ធ ប្រធាន មន្ទីរដែនដីខេត្ត ត្រូវដកចេញ ពីតំណែង និងបក្សពួក៧នាក់ទៀត

 


ផ្សាយចេញនៅថ្ងៃទី 19 ខែមករាឆ្នាំ 2024

លោក អាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យបន្ទាប់ពីមន្ត្រីស្ថិត នៅក្រោមឱវាទរបស់ខ្លួនបានដាក់ពាក្យប្ដឹង ដើម្បីស្នើសុំឲ្យដកតំណែងចេញ នៅពេលនេះបានដកចេញជាស្ថាពរ និងមន្ត្រីដែលមានការពាក់ព័ន្ធចំនួន ៧នាក់ទៀត។

តែអ្វីដែលជារឿងចម្លែកនោះ អង្គភាពអ្នកសារព័ត៌មានជាច្រើនមិនអាចសុំការបំភ្លឺបាន ហាក់បីដូចជាមានរឿងបិទបាំងនៅពីក្រោយ បើយោងតាមសម្ដីមន្ត្រីបម្រើការងារនៅខេត្តបន្ទាយមានជ័យ ដែងអង្គភាព អ្នកសារព័ត៌មានយើងទទួលបាន លោកអាងណារិទ្ធដែលជាប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យពិតជាបានដកចេញពីតំណែងពិតប្រាកដមែន។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងដាក់ការសង្ស័យថា បើដកចេញទៅហើយហេតុអ្វីមិនផ្សព្វផ្សាយជាសាធារណៈ ដើម្បីបញ្ជាក់ពីលទ្ធផល ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ទៅលើមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋស្អាតស្អំ។

បន្ទាប់ពីដកតំណែងចេញពីប្រធានមន្ទីរដែនដីខេត្តតើលោក អាង ណារិទ្ធ និងបក្សពួកអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ? មានជាអាទិ៍រឿងពុករលួយជាដើម

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានទេដោយសារឆាតទៅ តាមតេឡេក្រាម ឯកឧត្តមចូលមើលហើយ តែមិនបានតប   

នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងមានការបកស្រាយជូនមហាជនប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលដើម្បីកុំឲ្យមានការភាន់ច្រឡំ។

ទាក់ទិនទៅនឹងរឿងពុករលួយតើឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គការអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការយ៉ាងណាវិញ ចំពោះ ប្រធាន មន្ទីររូបនេះ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ដោយ នាគខ្មៅ

Powered by Blogger.