ដោះលែងជន បង្កឲ្យនៅក្រៅសំណាញ់ច្បាប់ ដោយប្រើពាក្យថា សុំណុំរឿង នៅដៃតុលាការ ក្នុងនាមជាមន្ត្រី ល្មើសនិងបទបញ្ជា ០០៦ របស់អង្គស្នងការនគរបាលជាតិ តែនៅតែរក្សាភាព ស្ងៀមស្ងាត់ វគ្គ១០
ផ្សាយចេញនៅថ្ងៃទី ២៣ ខែកមរាឆ្នាំ ២០២៤
ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយខេត្តកណ្ដាលនៅចំណុចគីឡូម៉ែត្រលេខ ២៥ -២៦ ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។
ដោយឡែកក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋដែលដោះលែងជនបង្ក គឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ តើរឿងនេះ ថ្នាក់ដឹកនាំ យល់យ៉ាងណាវិញ?
ក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ ធ្វើការមិនមានការទទួលខុសត្រូវ តើសាកសមជាមន្ត្រី ដែលជាទីពឹងរបស់ប្រជាពលរដ្ឋដែលឬទេ?
សម្តេចបីតាសន្តិភាព តែងតែដាស់តឿនរំលឹក ជាញឹកញៀប ទាក់ទិននិងមន្ត្រី គ្រាប់ល្ពៅ តែមន្ត្រីមួយចំនួនតូច នៅតែស្តាប់មិនបាន (ចេះច្បាប់តែបំពានច្បាប់ ) ស៊ីប្រាក់ខែរដ្ឋផង ពុករលួយផង តើថ្នាក់ដឹកនាំយល់យ៉ាងណាវិញ ពេលដែលប្រជាពលរដ្ឋនាំគ្នាបញ្ចេញមតិ មន្ត្រីមួយចំនួនតូចនោះ តែងតែធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ថាសុទ្ធតែពួកប្រឆាំង ។
ដោយឡែកការដោះលែង ជនបង្ក ដែលបុកគេស្លាប់ មិនមានចំណាត់ការ ទោះបីសារព័ត៌មានយើង ខំផ្សព្វផ្សាយយ៉ាងណាក្តី តាំងតែពីវគ្គ១រហូតដល់វគ្គ១០ គឺនៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយសារព័ត៌មានយើង គ្រាន់តែជាអង្គភាពតូចតាច រាល់ការផ្សាយ ថ្នាក់ដឹកនាំនៅមិនទាន់ទទួលបាននៅព័ត៌មាន ពិតមួយនេះ បើនៅតែបែបនេះ យុត្តិធម៌មានដែលឬទេ ឯណាទៅ ច្បាប់ និងការអនុវត្ត លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនបង្ក ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងច្បាប់ចរាចរណ៍ផ្លូវ គោក តែអ្វីដែលអង្គភាពសារព័ត៌មានយើងទទួលស្នើសុំ គឺបទបញ្ជា 00៦ របស់អគ្គស្នងការនគរបាលជាតិ ។
ចំណែកមួយទៀតទាក់ទិនទៅនឹងរឿងពុករលួយ បើយោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ប្ដឹងទៅ acu អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅបុគ្គលទាំងបីជាបន្តបន្ទាប់ តែប្រហែលជាបុគ្គលទាំងបីនេះមានខ្នងបង្អែកដ៏រឹងមាំ ទើបមិនមានអ្នកណាហ៊ានប៉ះ។
សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ
Post a Comment