គ្រឿងញៀនជាង២គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបឆ្លងខេត្ត
អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៣នាក់ រួមមាន ១. ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ, ២. ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ, ៣. ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ។
ពួកគេ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ ស្ដែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់ (៤កញ្ចប់ធំ) និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន(ដបកែច្នៃ) ជញ្ជីងថ្លឹង០២ គ្រឿង សម្ភារ:វេចខ្ចប់ និងថង់ច្រកមួយចំនួន....៕
Post a Comment