មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់បានករណីជួញដូរគ្រឿងញៀនជាង ១តោន ដឹកតាមសមុទ្រ នៃខេត្តព្រះសីហនុ

 


ព្រះសីហនុ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនបរទេសចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោន បន្ទាប់ពីបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ នេះបើយោងតាមប្រភពព័ត៌មានបឋម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំ ចុះបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន:

១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន

២-ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន

៣-ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់

៤-ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់

៥-ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន ។ 

វត្ថុតាងចាប់យករួមមាន:

-ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១.៥៦៦គីឡូក្រាម(បឋម)

-ទូកឈើ ចំនួន ០២គ្រឿង 

-អូប័រខូច ចំនួន ០២គ្រឿង

-ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៍ស ស្លាកលេខ ភ្នំពេញ1FF-8045 ចំនួន ១គ្រឿង  

-លិខិតឆ្លងដែនចំនួន ០២ក្បាល

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង

-ទឹកថ្នាំដបពណ៏ខ្មៅសង្ស័យជាសារធាតុញៀនចំនួន ០៩ដប ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់អោយមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដេីម្បីបន្តនីតិវិធី នៅមន្ទីរប្រឆាំងបទល្មេីគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ៕











Powered by Blogger.