កុមារ៣នាក់លង់ស្លាប់ពេលចុះលេងទឹកក្នុងស្ទឹងមង្គលបូរី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) គួរឱ្យសង្វេគណាស់កុមារ៣នាក់ បានលង់ស្លាប់ពេលចុះលេងទឹកខែប្រាំងក្នុងស្ទឹងមង្គលបូរីកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣នឹង៣០នាទី នៅចំណុខាងក្រោយផ្ទះស្ថិតនៅភូមិ ចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីអោយដឹងថា៖ កុមាររងគ្រោះទាំង៣នាក់ មាន១.-ឈ្មោះ ឃួន ស៉ីវ៉ា ភេទប្រុស អាយុ០៣ ឆ្នាំ ។២-ឈ្មោះ ឃួន ស៉ីវ៉ាយ ភេទប្រុស អាយុ ៣ ឆ្នាំ ឪពុកឈ្មោះ បួន លីដា អាយុ២៨ឆ្នាំ ។ ២នាក់នោះ មានម្តាយឈ្មោះអឿន ស៉ីណា អាយុ២៨ឆ្នាំ។និង៣.-ឈ្មោះ ឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ៣ ឆ្នាំ មានឪពុកឈ្មោះផាន់ ឈុំ អាយុ ២៦ ឆ្នាំ ម្តាយឈ្មោះវឹង ស៉ីម៉ី អាយុ២៩ ឆ្នាំ សាកសពទាំង៣នៅភូមិកើតហេតុខាងលើ។
តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ នឹងលទ្ធផលកោសល្យវិច្ច័យបង្ហាញថា កុមារទាំង៣នាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្ទឹងមែន ពុំពាក់ព័ន្ធអំពើឃាតកម្មឡើយ ៕
Post a Comment