ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីលៀងសាយភោជនិងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅសាលារៀនផីឆឹង ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) សមាគមន៍ខ្មែរ.ចិន ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីលៀងសាយភោជ និងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅសាលារៀនផីឆឹង ក្រុងសិរីសោភ័ណ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីរឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីគណៈអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ទីរអង្គភាព និងប្រធានសមាគមខ្មែរចិន ក្រុង ស្រុក នារាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅបរិវេណសាលារៀនផី.ឆឹង ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ប្រធានសមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យលោក ឆាន់ ប៊ុនម៉ាន់ បានឡើងមានប្រសាសន៍រាយការអោយដឹងថា៖ សមាគមខ្មែរ.ចិន មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ម្យ៉ាងទៀតប្រជាជនកម្ពុជា កំពុងរស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន។គ្មានការរើសអើងប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិ បាននៅជំនឿសាសនានិងទំនាមទម្លាប់ប្រពៃណីដោយសេរី ដូចជាយើងបានបង្កើតសមាគមខ្មែរ.ចិន នាពេលនេះជាដើម។
លោក ឆាន់ ប៊ុនម៉ាន់ បានបញ្ជាក់ថា៖ កម្មវិធីនាយរាត្រីនេះក្នុងគោលបំណង៖ លើកស្ទួយប្រពៃណីល្អភូផង់នេះ និងដើម្បីបង្កើនភាពសាមគ្គីភាព ភត្តរភាពឱ្យកាន់តែប្រសើរ និងរឹងមាំឋិតថេរចីរកាល។
ថ្លែងនៅក្នុងកម្មវិធីនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង៤៣ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជាក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជម្នះ រាល់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន....។ជាពិសេសសូមចូលរួមគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការដឹកនាំដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់បងប្អូនខ្មែរ ជាប់ខ្សែស្រឡាយចិនគណៈគ្រប់គ្រងខ្មែរ.ចិន ត្រូវខិតខំបម្រើឱ្យអស់ពីចិត្តពីថ្លើម ដល់មហាជនគ្រប់លំដាប់ថ្នាក់ក្នុងក្រុង ខេត្ត សហការជិតស្និទ្ធ និងអាជ្ញាធរដែនដីដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍មាតុភូមិជាតិយើងឱ្យកាន់តែរីកចម្រើន។ជាពិសេស គណៈគ្រប់គ្រងទាំងអស់ត្រូវបន្តអភិវឌ្ឍន៍សាលារៀន ផី ឆឹង ដែលជាថ្នាបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សានុសិស្សឲ្យក្លាយជាទំពាំងស្នងឬស្សីជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិយើងនាពេលអនាគតផងដែរ៕
សូមចុច,,👉,https://t.me/+aLYstLR8TNswMjZl
អង្គភាព ស៊ីអេចអ បានបង្កើត គ្រុបនេះ ដើម្បី ទទួលការស្នើសុំ និង ជជែកគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន ជួយរកយុត្តិធម៌ ជូន ប្រជាពលរដ្ឋ បើបងប្អូន មានចំណាប់អារម្មណ៍ សូមចូលរួមតាមការគួរ សូមអរគុណ .
👉https://t.me/chrtvonline
ផ្សាយព័ត៌មាន សំរាប់ អង្គភាព
👉https://t.me/+H0S010ecMsIxNjE1
គ្រុបរួមអាជីវកម្ម សារព័ត៌មាន
សូមអរគុណ ចំពោះការតាមដាន របស់លោកអ្នក
Post a Comment