ឧត្តមសេនីយ៍ត្រី ហូបសាច់ជ្រូកឆ្លាក់ឆ្អឹងត្រី នៅពេល សងលុយទៅជន រងគ្រោះវិញហើយ តែ បទល្មើសនិងបទបញ្ជា០០៦ និង រឿងពុករលួយ ចាំមើលក្រសួងមហាផ្ទៃ ជាអ្នកសម្រេច វគ្គ៤
បន្ទាយមានជ័យ : បន្ទាប់ពី អង្គភាពសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ បានផ្សព្វផ្សាយ រឿងអតីតចៅអធិការវត្តស្ទឹងបត់ ស៊ីនំ ចាយលុយ៣០០០ដុល្លារ ហើយបានដល់ដៃជនរងគ្រោះតែ ២៣០០ដុល្លារ( ពីរពាន់បីរយដុល្លារ) និង៧០០ដុល្លារទៀត ត្រូវបានលោកស្រី ឧត្តមសេនីយ៍ត្រីឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកផែនការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ស៊ីដាច់ នៅថ្ងៃទី ២៥ខែមករាឆ្នាំ២០២៤នេះ បានប្រគល់លុយចំនួន៧០០ USA (ប្រាំពីររយដុល្លារអាមេរិក) ទៅឲ្យជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿង បន្ទាប់ពីសារព័ត៌មានបានផ្សព្វផ្សាយ ចំនួន៣វគ្គ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ទោះបីប្រគល់លុយទៅឲ្យជនរងគ្រោះវិញ ក៏ដោយនោះគឺជារឿងដែលជនរងគ្រោះ គួរតែទទួលបាន តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងកំពុងតែនិយាយនេះ ក្នុង នាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ ស៊ីប្រាក់ខែរដ្ឋ បែរជាប្រព្រឹត្តបទល្មើសពុករលួយ កៀបសង្កត់ជនរងគ្រោះ ល្មើសនិងបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាទជាតិ ប្រព្រឹត្តអំពើពុករលួយ គឺជាទង្វើដែលប្រជាពលរដ្ឋកំពុងតែស្អប់ខ្ពឹម តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញ ចំពោះមន្ត្រីគ្រប់ល្ពៅ រូបនេះ។
សងលុយទៅជនរងគ្រោះដើម្បី អោយជនរងគ្រោះ ជួយលាងភាពស្អាតស្អំ ជួយប្រាប់សារព័ត៌មានដែលបានផ្សាយ ទំលាក់រឿង ទោះបីទៅស្រោចទឹក៧វត្តក៏លាងមិនជ្រះដែល សូមទោសទុកជាមុន បើរឿងមិនពិតអង្គភាព ស៊ីអេចអ មិនផ្សាយទេ ខ្លាចថោកដល់អង្គភាព (ក្រដាសមិនអាចខ្ចប់ភ្លើង)
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រី ក្រោមឱវាទរបស់ខ្លួន ។
នីតិកាលទី ៧បទបញ្ជាផ្ទៃក្នុង០០៦អគ្គស្នងការនគរបាលជាតិឆ្នាំ២០២៤ តើអាចអនុវត្តបានដែលឬទេ?ចំពោះលោកស្រីឧត្តមសេនីយ៍ត្រីឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ដោយនាគខ្មៅ
Post a Comment