ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ជំនាន់ទី១៥
នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥ ឆ្នាំ២០២៣ សិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ នៅសាលប្រជុំ-ព្រះគណេស (អគារ A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានអញ្ជើញពិនិត្យមណ្ឌលប្រឡង បន្ទប់ប្រឡង និងការរៀបចំបិទឈ្មោះបេក្ខជនប្រឡងតាមបន្ទប់នីមួយៗផងដែរ។
Post a Comment