ចៅសង្កាត់ព្រែកប្រាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យជនជាតិវៀតណាមនៅតែរក្សាភាពស្ងៀមស្ងាត់ចំណែកលោកស្នងការរងខេត្តកំពង់ស្ពឺក្លែងឯកសាររៀបការប្រពន្ធថ្មីត្រូវជាប់គុក វគ្គ១


ផ្សាយចេញនៅថ្ងៃទី២3ខែមករាឆ្នាំ ២០២៤

 តាមប្រភពបែកធ្លាយតែច្បាស់ការ បានឲ្យដឹងថាលោក ងិន ធីរ៉ូ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសំបុត្រកំណើតឱ្យទៅស្ត្រីម្នាក់ឈ្មោះ ហ្វេ ម៉ះ ដែលកាន់ប៉ាស្ព័រសញ្ជាតិវៀតណាមលេខ B3100814 ដោយស្ត្រីរូបនេះបានបញ្ចូលឈ្មោះទៅសៀវភៅស្នាក់នៅសៀវភៅគ្រួសាររបស់ឈ្មោះមីនម៉ាក់អានខ្លួនចូលក្នុងនាមជាម្ដាយមីងដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទាំងដែលខ្លួននិយាយខ្មែរមិនច្បាស់ ។

សូមបញ្ជាក់ថាស្ត្រី ឈ្មោះ ហ្វេ ម៉ះ កើតនៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 1976 នៅខេត្ត អាង យ៉ាង ប្រទេសវៀតណាមកាន់ប៉ាស្ព័រសញ្ជាតិវៀតណាមលេខB 31 10 08 14 ត្រូវបានលោកចៅសង្កាត់ព្រែកប្រាធ្វើលិខិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសំបុត្រកំណើតអោយ ដែលមានទីលំនៅ ភូមិ 5 ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កើតនៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 1976 ទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ 

ជុំវិញករណីខាងលើនេះក្រុមអ្នកសារព័ត៌មានយើងបានធ្វើការសម្ភាសន៍ជាមួយនឹងលោក ងិន ធីរ៉ូ ផ្ទាល់ ហើយលោកបានឆ្លើយថាមុនពេលដែលលោកធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសំបុត្រកំណើតនេះលោកមិនបានដឹងថាស្ត្រីឈ្មោះ ហ្វេ ម៉ះ នេះជាជនជាតិវៀតណាមទេ ព្រោះមានឈ្មោះ សេនសាណៈដែលជាម្ចាស់ប័ណ្ណគ្រួសារយកមកធ្វើ នេះជាសម្តី របស់លោក ចៅសង្កាត់ ព្រែកប្រា ហើយលោកបានឆ្លើយទាំងមិនច្បាស់លាស់ថាក្នុងថ្ងៃដែលធ្វើអត្តសញ្ញាណប័ណ្ណនោះស្ត្រីឈ្មោះហ្វេ ម៉ះ មិនបានមកធ្វើអត្តសញ្ញាណប័ណ្ណទេ 

ការផ្សព្វផ្សាយព័ត៌មាននេះអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយតាំងពីថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២២ មកម៉្លេះតែអង្គភាពអ្នកសារព័ត៌មានយើងមិនទាន់បានទទួលព័ត៌មានច្បាស់ការណាមួយពីស្ថាប័នពាក់ព័ន្ធក្នុងការចាត់ប្រធានការលើចៅសង្កាត់រូបនេះ។

សំណួរសួរថាបើម្ចាស់សាមីខ្លួនមិនបានមកធ្វើ តើអាចថតអត្តសញ្ញាណប័ណ្ណធ្វើបានដោយរបៀបណាកម្ពស់ប៉ុន្មានស្នាម       ម្រាមដៃ ភិនភាគ ស្នាមដៅផ្សេងៗ ដែលជាសំគាល់របស់បុគ្គលរូបនោះបានដោយរបៀបណា  ឥឡូវ បែកធ្លាយរឿងធ្វើសំបុត្រ អាពាហ៍ពិពាហ៍ បន្ថែមមួយករណី ទៀត 


 យោងលើឯកសារ វត្ថុតាង ដែលអ្នកសារព័ត៌មាន យើងទទួលបាន  តើលោកចៅសង្កាត់ព្រែកប្រា អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ 

អមលើកឯកសារ របស់ ស្ថាប័នប្រឆាំងអំពើពុករលួយ អង្កភាពប្រឆាំងអំពីពុករលួយ លេខ៣៧៤/២១ ចុះថ្ងៃទី ០២ខែធ្នូឆ្នាំ២០២១  ជូន លោក ហិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  កម្មវត្ថុ :សុំការបំភ្លឺ ករណីចេញលិខិតចម្លង សុំបុត្របញ្ជាក់កំណើត ជូនស្រ្តី ជនជាតិវៀតណាម ឈ្មោះ ហ្វេ ម៉ះ យោងពាក្យប្តឹងដែលអង្កភាព ប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ១២ខែ វិច្ឆិកាឆ្នាំ២០២១ និងស្មារតី អង្គប្រជុំ ពិនិត្យ ពាក្យប្តឹងនៅថ្ងៃទី ១៥ខែ វិច្ឆិកាឆ្នាំ២០២១  







លោកស្នងការរងខេត្តកំពង់ស្ពឺត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន យោង មាត្រា ២០៦, ,២១៩, ២២០, ២២១ និង មាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

-បានឃើញ រឿងព្រហ្មទណ្ឌលេខ ៩២ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។

 -បានឃើញ សំណុំរឿង រំណុំរឿងស៊ើបសួរលេខ ៦២ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នាមត្រកូល និងនាមខ្លួន យុត វឌ្ឍនា ហៅ ប៉ោម រឺ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជានគរបាល មានឋានៈជា ស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ មាន របាលខេត្តកំពង់ស្ពឺ មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ទឹកន្លែងកំណើតនៅភូមិន្ទរ ឃុំព្រែក លាប ស្រុកមុខកំពូល ខេត្តកណ្តាល 1 ទីលំនៅមុនពេលឃុំខ្លួនស្នាក់នៅផ្ទះលេខ០៨CP ផ្លូវលេខ២៣៦ ភូមិសែនសុខ៣ សង្កាត់ ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រព្រឹត្តនៅនៅភូមិស្រែថ្នល់ សង្កាត់កណ្តាលមុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព ។ដីកាសម្រេចឲ្យឃុំ ខ្លួនបណ្តោះអាសន្នលេខ ១១២៥ “ខ” ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។ 






តើលោកស្នងការរងខេត្តកំពង់ស្ពឺ និងលោកចៅសង្កាត់ព្រែកប្រា តើមួយណាមានទោសទណ្ឌធ្ងន់ជាង មួយណា   ? ម្នាក់ប្ដូរឈ្មោះក្លែងឯកសាររៀបការប្រពន្ធថ្មី ចំណែកម្នាក់ទៀតធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ទាំងសំបុត្រកំណើតនិងលិខិតអាពាហ៍ពិពាហ៍ ឱ្យទៅជនជាតិវៀតណាម រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយធ្វើលិខិតកោះ  សូមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតចំពោះករណីនេះដោយក្តីអនុគ្រោះ  ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ក៏ដូចជាអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមអភិសន្តិបណ្ឌិត និងចាត់វិធានការតាមច្បាប់ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនាតែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ។ ដោយ នាគរាជខ្មៅ


Powered by Blogger.