កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

 


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម(បសប.ហភ) និងការវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធ 

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន អនុក្រុមការងារ សបស.ហភ ខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម(បសប.ហភ) តាមកម្មវិធី Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហត និងការអានរបាយការណ៍បូកសរុបដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារ បស់បហភ និងជាប្រធានក្រុមប្រតិបត្តិការផ្ទាល់។

ការចូលប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ផែនការងារ សន្តិសុខ ផែនការងារ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងផែនការងារសេនាធិការ នៅសាលប្រជុំតូចរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ក្នុងនោះក៏មានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ លោកស្នងការ ស្នងការរងទាំង២៥ រាជធានី/ខេត្ត ៕


























Powered by Blogger.