ឧត្តមសេនីយ៍ត្រី ម្នាក់កំពុងរងការចោទប្រកាន់ ល្មើសនិងបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃ ចាត់វិធានការ យ៉ាងណា វគ្គ៣

 


ក្រុងប៉ោយប៉ែត : បន្ទាប់ពី លោក ប៉ុក ចំរើន អតីតចៅអធិការវត្ត ស្ទឹងបត់ បានសឹក ដោយសារ នារីវ័យក្មេងអាយុ២២ឆ្នាំប្តឹង ទៅ អង្គភាពទប់ស្កាត់បទល្មើសនៅកម្ពុជា និងត្រូវ ដកពាក្យបណ្តឹង បន្ទាប់ពីទទួល សំណងរដ្ឋប្បវេណី ចំនួន ៣០០០ដុល្លារ (បីពាន់ដុល្លារ)តាមការព្រមព្រៀង រវាងលោក ប៉ុក ចំរើន និងជនរងគ្រោះ ។

តែអ្វីដែលជាការហួសចិត្តនោះ ជនរងគ្រោះ មិនបានទទួលសំណង តាមចំនួននៃការព្រមព្រៀងនោះទេ បើយោងតាមបទសម្ភាសន៍ របស់ លោកចាងហ្វាង ស៊ីអេចអ ធីវីអនឡាញ ជាមួយជនរងគ្រោះ និងឪពុកជនរងគ្រោះ បើបញ្ជាក់ថា ពួកគាត់ទទួលលុយបានត្រឹមតែ ២៣០០ដុល្លារ( ពីរពាន់បីរយដុល្លារ) តែប៉ុណ្ណោះ ដោយសារប្រាក់សំណង រដ្ឋប្បវេណី ដែលលោក ប៉ុក ចំរើន បានប្រគល់ទៅឲ្យ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកផែនការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ជាអ្នកទទួល ។

ឧត្តមសេនីយ៍ ឌី សុជាតិ បានដកហូតលុយចំនួន ៧០០ ដុល្លារ (ប្រាំពីររយដុល្លារ ) ជាថ្នូរ ក្នុងការរៀបចំឯកសារបញ្ចប់រឿង តើរឿងនេះ មានន័យយ៉ាងដូចម្តេច ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋស៊ីប្រាក់ខែរដ្ឋ បែរជាប្រព្រឹត្តបទល្មើសពុករលួយ កៀបសង្កត់ជនរងគ្រោះល្មើសនឹងច្បាប់ 006 របស់អគ្គស្នងការនគរបាទជាតិតើក្រសួង មហាផ្ទៃ ចាត់ប្រធានការយ៉ាងណាវិញ។


អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រី ក្រោមឱវាទរបស់ខ្លួន ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។


នីតិកាលទី ៧ ច្បាប់និងបទបញ្ជាផ្ទៃក្នុង 00៦អគ្គស្នងការនគរបាលជាតិឆ្នាំ ២០២៤ តើអាចអនុវត្តបានដែលឬទេចំពោះលោកស្រីឧត្តមសេនីយ៍ត្រីឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ដោយនាគខ្មៅ

Powered by Blogger.