សាលាអន្តរជាតិខ្មែរអាមេរិកាំង បានរៀបចំកម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេស និងពីសមត្ថភាពសិស្សរបស់ខ្លួន ក្នុងស្រុកមង្គលបូរី

 


(បន្ទាយមានជ័យ) សិស្សចំនួន៦០នាក់ នៃសាលាអន្តរជាតិខ្មែរអាមេរិកាំង ត្រូវបានលោក សុខ គង់ អគ្គនាយក យូ អេស ខេគ្រុប សាខាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេស ដើម្បីជម្រុញឲ្យសិស្សមានការរីកចម្រើន និងមានភាពខ្លាហាន ដោយមានការចូលរួមលោក លោកស្រី តំណាងសាខា និងពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតទីតាំងភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី។


មានមតិនៃការបើកកម្មវិធីនាឱកាសនោះលោក សុខ គង់ បានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាអន្តរជាតិខ្មែរអាមេរិកាំង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង។


លោក សុខ គង់ បានបន្តថា៖ យូ អេស ខេគ្រុប សាខាខេតបន្ទាយយើងមាន២សាលាក្នុងនោះមាន៖១,សាលាអន្តរជាតិខ្មែរអាមេរិកាំង ២,សាលាឧត្តមសាស្រ្តកម្ពុជា ដែលមាន៤សាខានៅក្នុងស្រុកមង្គលបូរី។


លោក សុខ គង់ បានបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនោះដែរយើងឃើញមានសិស្សានុសិស្សជាបេក្ខជន ៦០នាក់ យើងបានអោយឡើងបញ្ចេញសមត្ថភាពដោយបាននិទានរឿងជាភាសាអង់គ្លេស ម្តងម្នាក់ៗ ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុងការបញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបញ្ហាញពីភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិទានរឿង និងឆ្លើយសំនួរជាភាសាអង់គ្លេស។

ចុងបញ្ចប់នៃការប្រកួតនេះបានរកឃើញនៅសិស្សជ័យលាភីពីលេខ ១.២.និង៣ ក្នុងនោះលេខ ១ទទួលបានមេដៃមាស.លេខ២ទទួលបានមេដៃប្រាក់ និងលេខ៣ទទួលបានមេដៃសម្រិត ហើយហ្នឹងទទួលបានប័ណ្ណសរសើរព្រមទាំងការទទួលបាននូវការបញ្ចុះតម្លៃក្នុងការសិក្សានៅក្នុងសាលារៀន។ សម្រាប់អ្នកមិនបានជាប់ជ័យលាភីក៏ទទួលបាននូវរង្វាន់លើកទឹកចិត្តផងដែរ៕





















Powered by Blogger.