ផ្លាកលេខ រថយន្ត នប 2.0393 របស់មន្ត្រីស្រុកកៀនស្វាយ ពិតប្រាកដ ជារបស់អ្នកណា ហើយល្បីថា មានខ្សែធំ គ្មានអ្នកណាហ៊ានប៉ះ វគ្គ៥


ផ្សាយចេញនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៤

កណ្តាល : មន្រ្តីនគរបាល ស្រុកកៀនស្វាយ  ចំនួនពីរនាក់បានស្លាប់ និងស្រីស្រស់ក្មេងខ្ចី ចំនួនពីរនាក់ទៀតទទួលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យទី១- ឈ្មោះ សេង សុខបញ្ញា ភេទស្រី អាយុ១៣ឆ្នាំមុខរបរត់តុ មានទីលំនៅភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសធ្ងន់)។ទី២-ឈ្មោះ ផុន លីហ្សា ភេទស្រីអាយុ១៥ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសធ្ងន់)។ 



យ៉ាងរន្ធត់  ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ៕





លោក ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ ជានៅក្នុងហេតុការណ៍ដែលបានកើតឡើង   រីឯរថយន្ត LEXUS 350 ផ្លាកលេខ នប 2.0393 ដែលគេដឹងថាជារបស់លោក ចាន់វិសាល អធិការរងទទួលផែន ព្រហ្មទណ្ឌ ស្រុកកៀនស្វាយ គឺជាផ្លាកលេខបំពាក់ដោយក្រសួង ឬក៏យ៉ាងយ៉ាងនៅតែរក្សាភាពស្ងៀមស្ងាត់។

ប្រសិនបើផ្លាកលេខនោះចេញដោយក្រសួងមហាផ្ទៃ មាននៃថា ច្បាស់ជាមន្ត្រីនគបាលទាំងបីរូបមានបេសកម្មពិសេសហើយ បេសកម្មពិសេស របស់មន្ត្រី ស្រុកកៀនស្វាយ ជួបនិងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ធ្វើឲ្យមន្ត្រីចំនួន២នាក់ ត្រវបាត់បង់ជីវិត  និងក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ និងម្នាក់ទៀតអាយុ១៥ឆ្នាំរបួសធ្ងន់ ទោះបី មន្ត្រីមួយចំនួនតូច ខំបិទបាំងយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើង ។

បើយោងតាមរបាយការណ៏របស់លោក ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ បានបញ្ជាក់យ៉ាងច្បាប់ថា ក្មេងទាំងពីរជាអ្នករត់តុ មានន័យថា លោក ពិសិដ្ឋ រតនាដឹងច្បាស់  ពីកន្លែងការងាររបស់ ក្មេងស្រីអនិតិជនទាំងពីរ ហាងមួយដែលទទួលក្មេង មិនទាន់គ្រប់អាយុ អោយចូល ធ្វើការតើហាងនោះត្រូវទទួលខុសត្រូវយ៉ាងណាវិញ តើ១៦៨ ល្បីធ្វើម្ហូបឆ្ញាញ់ ពិតជាមែនឬ ?


សូមក្រសួងមហាផ្ទៃ មេត្តាត្រួតពិនិត្យ  ដោយឡែក អត្តសញ្ញាណ របស់ជនរងគ្រោះ ជាអនិតិជន (មិនទាន់គ្រប់អាយុ) តើស្ថាប័នពាក់ព័ន្ធ ចាត់វិធានការយ៉ាងណា? 

បេសកម្មកក្រើកមេឃរំជួយដី បើកឡានដឹកក្មេងស្រីអាយុ១៣ឆ្នាំនិង១៥ឆ្នាំ ដោយប្រើរថយន្តផ្លាកលេខ នប 2.0393  ចេញឃុំភូមិធំ ស្រុកកៀនស្វាយ ដើម្បីឆ្ពោះទៅគោលដៅ តែជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍មុន ។


ល្បីល្បាញមិនដាច់ពីមាត់ រឿងមន្ត្រី នគរបាលស្រុកកៀនស្វាយ  កាលពីវគ្គមុន លោក ប៉ា ចាន់វិសាល បើកឡាន បុកគេស្លាប់ យោងតាមដីការ របស់សាលាដំបូងខេត្តកណ្តាល  ចំឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ចាប់បានជនបង្ក ដែលបុកគេស្លាប់ ២នាក់ ដោះលែង ទៅវិញ ល្មើសនិងបទបញ្ជា០០៦ 








ឥឡូវរថយន្តរបស់ លោក ប៉ា ចាន់វិសាល ពាក់ផ្លាក (នប )2.0393 គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ទៀត នៅតែរក្សាភាពស្ងប់ស្ងាត់ តើការអនុវត្តច្បាប់ និងទៅជាយ៉ាងណាទៅវិញ ថ្មីៗនេះ ច្បាប់ចរាចរណ៍ផ្លូវគោក បានចេញមកហើយ បទបញ្ជាផ្ទៃក្នុង០០៦ របស់អគ្គស្នងការ នគរបាលជាតិ ឆ្នាំ២០២៤ក៏ចេញមកហើយ នៅឡើយតែមន្ត្រីចំនួនតូច យកច្បាប់ទាំងនោះ ដាក់លើហឹង ដើម្បីអុចធូប ថ្វាយបង្គំ តើពេលណាទើបយកច្បាប់ទាំងនោះ មកដាក់លើតុ ដើម្បីអនុវត្ត ដើម្បីអោយប្រជាពលរដ្ឋយល់ដឹងពីច្បាប់ និងមានសេចក្តី មានភាពកក់ក្តៅ 


អង្គភាពអ្នកសារព័ត៌មានយើង សូមគោរពនិងស្នើសុំ ដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយ ពន្យល់ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ដោយសារមានបុគ្គលមួយចំនួន តូចលួចធ្វើផ្លាកលេខ នគរបាល(នប)ដើម្បីបង្កើតបទល្មើស អាស្រ័យដូចបានជំរាបជូនខាង លើ សូមឯកឧត្តម ប្រធាន មេត្តាជួយពន្យល់ដោយក្តីអនុគ្រោះ។



អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយនាគរាជ

Powered by Blogger.