បេសកម្មកក្រើកមេឃរំជួយដី ចូលទៅដឹកលេខាក្មេងខ្ចីអាយុ 13 -15ឆ្នាំ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ វគ្គ៣
ផ្សាយចេញនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៤
កណ្តាល : មន្រ្តីនគរបាល ស្រុកកៀនស្វាយ ចំនួនពីរនាក់បានស្លាប់ និងស្រីស្រស់ក្មេងខ្ចី ចំនួនពីរនាក់ទៀតទទួលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យទី១- ឈ្មោះ សេង សុខបញ្ញា ភេទស្រី អាយុ១៣ឆ្នាំមុខរបរត់តុ មានទីលំនៅភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសធ្ងន់)។
ទី២-ឈ្មោះ ផុន លីហ្សា ភេទស្រីអាយុ១៥ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសធ្ងន់)។ យ៉ាងរន្ធត់ ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ត២គ្រឿងហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ៕
លោក ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ ជានៅក្នុងហេតុការណ៍ដែលបានកើតឡើង ម្ចាស់រថយន្ត០១គ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខ PP2BN_7915 បើកបរដោយ ឈ្មោះ ឈួន ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ និងរួមដំណើរជាមួយ ឈ្មោះ ម៉ៅ ចិន្ត្រា ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំងពីរមានទីលំនៅផ្ទះលេខ១២០៣ ផ្លូវលំ ភូមិកណ្តាល លើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រីឯ រថយន្ត LEXUS 350 ផ្លាកលេខ នប 2.0393 ដោយឡែក ឡានពាក់ផ្លាកលេខ នប 2.0393 ជាឡាន លោក ចាន់វិសាល អធិការរងទទួលផែន ព្រហ្មទណ្ឌ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់លោកចាន់វិសាលបានដោយសារពុំមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងតែឆ្ងល់ថាពាក់ផ្លាកលេខ នប 2.0393 របស់លោក ចាន់វិសាល អធិការរងទទួលផែន ព្រហ្មទណ្ឌស្រុកកៀនស្វាយ មានពន្ធដែលឬទេ ហើយផ្លាកលេខ នប 2.0393 នោះខាងក្រសួងមហាផ្ទៃជាអ្នកចេញឲ្យប្រើប្រាស់ឬមួយយ៉ាងណា ប្រសិនបើផ្លាកលេខនោះចេញដោយក្រសួងមហាផ្ទៃ មាននៃថា ប្រហែលជាមន្ត្រីនគបាលទាំងបីរូបមានបេសកម្មពិសេស ហើយបានមានសិទ្ធប្រើប្រាស់រថយន្តដែលមានពាក់ផ្លាក(នប)បេសកម្មពិសេសរបស់មន្ត្រី ស្រុកកៀនស្វាយ ជួបនិងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ធ្វើឲ្យមន្ត្រីចំនួន២ នាក់ ត្រូវបាត់បង់ជីវិតនិងលេខា ស្រី អាយុ១៣ឆ្នាំ ម្នាក់ និងម្នាក់ទៀតអាយុ ១៥ឆ្នាំ របួសធ្ងន់ ។
បើយោងតាមរបាយការណ៏របស់លោក ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ បានបញ្ជាក់យ៉ាងច្បាប់ថា ក្មេងទាំងពីរជាអ្នករត់តុ មានន័យថា លោក ពិសិដ្ឋ រតនាដឹងច្បាស់ ពីកន្លែងការងាររបស់ ក្មេងស្រីអនិតិជនទាំងពីរ ហាងមួយដែលទទួលក្មេង មិនទាន់គ្រប់អាយុ អោយចូល ធ្វើការតើហាងនោះ ត្រូវទទួលខុសត្រូវយ៉ាងណាវិញ ។
សូមក្រសួងមហាផ្ទៃ មេត្តាត្រួតពិនិត្យ ដោយឡែក អត្តសញ្ញាណ របស់ជនរងគ្រោះ ជាអនិតិជន (មិនទាន់គ្រប់អាយុ ) តើស្ថាប័នពាក់ព័ន្ធ ចាត់វិធានការយ៉ាងណា? ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក ពិសិដ្ឋ រតនា បាន ដោយសារតេឡេក្រាមរបស់លោក លេខ 096 4567473 ត្រូវបានប្លុក ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍។
បេសកម្មកក្រើកមេឃរំជួយដី បើនឡានដឹកលេខា ស្រីអាយុ ១៣ឆ្នាំនិង១៥ឆ្នាំ ដោយប្រើរថយន្តផ្លាកលេខ នប 2.0393 តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណា ? ហើយមន្ត្រីដែលពាក់ព័ន្ធ តើផ្លាកលេខ នគរបាល(នប) ជារថយន្តរដ្ឋឬមួយយ៉ាងណាអង្គភាពអ្នកសារព័ត៌មានយើង សូមគោរព ស្នើសុំ ដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមពន្យល់ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ដោយសារមានបុគ្គលមួយចំនួន តូចលួចធ្វើផ្លាកលេខ នគរបាល(នប)ដើម្បីបង្កើតបទល្មើស អាស្រ័យដូចបានជំរាបជូនខាង លើ សូមឯកឧត្តម ប្រធាន មេត្តាពន្យល់ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយនាគខ្មៅ
Post a Comment